Language: ខ្មែរ (Khmer)

Book: Ephesians


Ephesians

ជំពូក 1

1 ខ្ញុំ ប៉ូល ជាសាវករបស់ព្រះគ្រិស្តយេស៊ូ ដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យតែងតាំង សូមជម្រាបសួរប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ នៅក្រុងអេភេសូរ ដែលនៅតែស្មោះត្រង់ចំពោះព្រះគ្រិស្តយេស៊ូ។ 2 សូមព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្តបានប្រទានព្រះគុណ និងសេចក្តីសុខសាន្ត ដល់បងប្អូនទាំងអស់គ្នា។ 3 សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រិស្ត ដែលព្រះអង្គបានប្រទានព្រះពរគ្រប់យ៉ាងខាងវិញ្ញាណ ពីស្ថានបរមសុខមកយើងរាល់គ្នា ក្នុងអង្គព្រះគ្រិស្ត។ 4 ព្រះជាម្ចាស់បានជ្រើសរើសយើង តាំងពីមុនកំណើតលោកីយ៍មកមេ្ល៉ះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្រ្តព្រះអង្គ។ 5 ព្រះជាម្ចាស់បានជ្រើសរើសយើងជាមុន ឲ្យធ្វើជាបុត្រព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ស្របតាមព្រះហប្ញទ័យសប្បុរសរបស់ព្រះអង្គ។ 6 ទ្រង់បានជ្រើសរើសយើង ដើម្បីលើកតម្កើងព្រះគុណដ៏រុងរឿងរបស់ព្រះអង្គ ដែលបានប្រទានមកយើងរាល់គ្នាដោយឥតគិតថ្លៃ ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់។ 7 យើងបានទទួលការប្រោសលោះក្នុងអង្គព្រះយេស៊ូគ្រិស្ត តាមរយៈព្រះលោហិត និងការអត់ទោសបាប ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។ 8 ព្រះអង្គបានប្រទានព្រះគុណដ៏លើសលប់មកយើងរាល់គ្នា ដើម្បីឲ្យយើងទាំងអស់គ្នាមាន​តម្រិះ និងប្រាជ្ញាវាងវៃគ្រប់យ៉ាង។ 9 ព្រះជាម្ចាស់បានប្រទានឲ្យយើងស្គាល់គម្រោងការលាក់កំបាំង ស្របតាមព្រះហប្ញទ័យរបស់ព្រះអង្គ ដែលសម្តែងចេញមកក្នុងអង្គព្រះគ្រិស្ត 10 ព្រះអង្គកំណត់ពេលវេលាសម្រេចផែនការនេះ ដើម្បីនាំយកអ្វីៗទាំងអស់ គឺអ្វីៗនៅស្ថានបរមសុខ និងនៅផែនដីរួមគ្នាតែមួយ ដែលមានព្រះគ្រិស្តជាម្ចាស់។ 11 ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតកក្នុងព្រះគ្រិស្ត។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកជាមុន ស្របតាមផែនការព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់ តាមបំណងព្រះហប្ញទ័យព្រះអង្គ។ 12 ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតកនោះយើងនឹងមានសង្ឃឹមលើព្រះគ្រិស្តមុនដំបូងបង្អស់ ហេតុដូចនេះ យើងនឹងលើកតម្កើងសិរីរុងរឿងព្រះអង្គ។ 13 នៅក្នុងព្រះគ្រិស្ត បងប្អូនបានឮព្រះបន្ទូលនៃសេចក្តីពិត គឺជាដំណឹងល្អនាំឲ្យបងប្អូនបានសង្គ្រោះ បងប្អូនជឿព្រះអង្គ នោះបងប្អូនបានទទួលសញ្ញាសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា 14 ព្រះអង្គប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើង រហូតដល់ពេលយើងទទួលមរតកពេញលេញ ដើម្បីលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។ 15 ដោយហេតុនេះហើយ ចាប់តាំងពីខ្ញុំបានឮគេតំណាលអំពីជំនឿបងប្អូន នៅក្នុងព្រះអម្ចាស់យេស៊ូ និងសេចក្តីស្រឡាញ់បងប្អូនចំពោះប្រជារាស្រ្តដ៏វិសុទ្ធទាំងអស់របស់ព្រះជាម្ចាស់ 16 នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរសម្រាប់បងប្អូន ដូចខ្ញុំបាននឹកចាំបងប្អូនក្នុងសេចក្តីអធិស្ឋានខ្ញុំដែរ។ 17 ខ្ញុំអធិស្ឋាន សូមព្រះជាម្ចាស់នៃព្រះយេស៊ូគ្រិស្តជាអម្ចាស់របស់យើងរាល់គ្នា គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានវិញ្ញាណនៃព្រះប្រាជ្ញា និងការបើកសម្តែងឲ្យយើងបានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។ 18 សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូន និងធ្វើឲ្យបងប្អូនមានសង្ឃឹមជឿជាក់ក្នុងចិត្តថា ព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន និងប្រទានមរតកដ៏រុងរឿងលើសលប់ រួមជាមួយប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ 19 ខ្ញុំអធិស្ឋានសុំឲ្យបងប្អូនយល់ដឹង អំពីប្ញទ្ធានុភាពដ៏អស្ចារ្យ ដែលបានប្រទានមកយើងជាអ្នកជឿព្រះអង្គ ស្របតាមមហិទ្ធិឫទ្ធិ​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំងក្លារបស់ព្រះអង្គ។ 20 នេះជាមហិទ្ធិឫទ្ធិដែលព្រះជាម្ចាស់ធ្វើការក្នុងព្រះគ្រិស្ត ពេលព្រះអង្គប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ហើយគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ។ 21 ព្រះជាម្ចាស់ឲ្យព្រះគ្រិស្តគង់នៅខ្ពស់ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់គ្រង និង​ខ្ពស់​លើស​នាមទាំងអស់។ ព្រះគ្រិស្តមិន​ត្រឹម​តែគ្រប់គ្រង​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង។ ​ 22 ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រិស្ដ ព្រមទាំងគង់នៅលើអ្វីៗទាំងអស់ និងធ្វើជាសិរសារបស់ក្រុមជំនុំ។ 23 ក្រុមជំនុំជាព្រះកាយព្រះគ្រិស្ត ហើយ​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះគ្រិស្ដ ហើយ​ព្រះគ្រិស្ដ​ផ្ទាល់បាន​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់​ដែរ​។



Ephesians 1:1

ប្រយោគភ្ជាប់:

លោកប៉ូលដាក់ឈ្មោះខ្លួនឯងជាអ្នកសរសេរសំបុត្រនេះទៅកាន់អ្នកជឿនៅក្រុមជំនុំអេភេសូរ។

ពត៌មានទូទៅ:

លើកលេងតែកន្លែងបានកត់សម្គាល់ រាល់ករណីទាំងអស់នៃពាក្យ «អ្នក» និង «របស់អ្នមក» សំដៅទៅលើអ្នកជឿនៅអេភេសូរក៏ដូចជាអ្នកជឿដទៃទៀតដែរ ហើយ ជា ពហុវចនៈ។ (សូមមើល:

ដែលនៅតែស្មោះត្រង់ចំពោះព្រះគ្រិស្តយេស៊ូ។

«នៅក្នុងព្រះគ្រិស្ត» ហើយនឹងការបង្ហាញស្រដៀងគ្នា គឺជាការប្រៀបធៀបដែលញឹកញាប់កើតទ្បើងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ពួកគេបង្ហាញទំនាក់ទំនងដ៏ល្អរវាងព្រះគ្រិស្តហើយនឹងដល់អស់អ្នកដែលជឿនៅក្នុងព្រះអង្គ។

ប្រទានព្រះគុណ និងសេចក្តីសុខសាន្ត

នេះជាការស្វាគមន៍ជាទូទៅនិងការប្រទានពរដែលលោកប៉ូលជាញឹកញាប់ប្រើនៅក្នុងសំបុត្រនេះ។

Ephesians 1:3

ប្រយោគភ្ជាប់:

លោកប៉ូលចាប់ផ្តើមសំបុត្ររបស់គាត់តាមរយៈការនិយាយអំពីតួនាទីរបស់អ្នកជឿ​​ និងសុវត្ថាភាពរបស់ពួកគេនៅពីមុខព្រះភក្ត្រព្រះជាម្ចាស់។

ព័ត៌មានទូទៅ៖

នៅក្នុងសៀវភៅនេះទាល់តែមានការថ្លែងផ្សេង ពីពាក្យថា «របស់យើង» និង «យើង» សំដៅទៅលើលោកប៉ូល អ្នកជឿនៅអេភេសូរ ក៏ដូចជាអ្នកជឿទាំងអស់។

សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រិស្ត

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។សូមមើលការបកប្រែផ្សេងទៀត: «ចូរយើងសរសើរតម្កើងព្រះជាម្ចាស់ជានិងព្រះបិតាជាព្រះអម្ចាស់របស់ព្រះយេស៊ូគ្រិស្ត»

ដែលព្រះអង្គបានប្រទាន

ដែលបានប្រទានពរដល់យើង

គ្រប់យ៉ាងខាងវិញ្ញាណ

«គ្រប់ព្រះពរទាំងអស់មកពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់»

«ពីស្ថានបរមសុខ»

«នៅក្នុងពិភពអបីយ៍ជំនឿ» លោកីយ៍ «ស្ថានបរមសុខ» សំដៅទៅកន្លែងដែលព្រះជាម្ចាស់គង់នៅ។

ក្នុងអង្គព្រះគ្រិស្ត។

«នៅក្នុងព្រះគ្រិស្ត» និងការបង្ហាញស្រដៀងគ្នាគឺជាការប្រៀបធៀបដែលញឹកញាប់នៅព្រះគម្ពីរសញ្ញាថ្មី ពួកគេបង្ហាញទំនាក់ទំនងដ៏ល្អរឹងមាំដែលអាចកើតមានឡើងរវាងព្រះគ្រិស្តនិងដល់អស់អ្នកដែលជឿនៅក្នុងព្រះអង្គ។

ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មង

លោកប៉ូលប្រើពាក្យស្រដៀងគ្នាពីរដើម្បីបញ្ជាក់ពីក្រមសីលធម៌ល្អ។

Ephesians 1:5

ពត៌មានទូទៅ:

ពាក្យថា «របស់ទ្រង់» «ព្រះអង្គ»​ និង «គាត់» សំដៅទៅព្រះជាម្ចាស់ ។

ព្រះជាម្ចាស់បានជ្រើសរើសយើងជាមុន

ពាាក្យថា «យើង» សំដៅទៅលើលោកប៉ូល ក្រុមជំនុំអេភេសូរ និង អស់ទាំងអ្នកជឿនៅក្នុងព្រះគ្រិស្ត»។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានរៀបចំគម្រោងទុកជាយូរមកហើយដើម្បីទទួលយើងមកធ្វើជាកូន»

ឲ្យធ្វើជាបុត្រព្រះអង្គ

នៅទីនេះ «កូនចិញ្ចឹម» សំដៅទៅលើការដាក់នៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់។

តាមរយៈព្រះយេស៊ូគ្រិស្ត

ព្រះជាម្ចាស់បាននាំអ្នកជឿទាំងអស់ទៅកាន់គ្រួសាររបស់ទ្រង់ តាមរយៈកិច្ចការរបស់ព្រះយេស៊ូគ្រិស្ត។

ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់។

«ព្រះបុត្រាម្នាក់ដែលព្រះអង្គស្រឡាញ់ គឺយេស៊ូគ្រិស្ត» ឬ «ព្រះបុត្រារបស់ទ្រង់ដែលព្រះអង្គស្រឡាញ់»

Ephesians 1:7

ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។

លោកប៉ូលនិយាយអំពីព្រះគុណរបស់ព្រះជាម្ចាស់ដូចជាទ្រព្យសម្បត្តិ។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះគុណដ៏លើសលប់របស់ព្រះជាម្ចាស់» ឬ «ព្រះគុណដ៏ពេញបរិបូណ៍របស់ព្រះជាម្ចាស់»

ព្រះអង្គបានប្រទានព្រះគុណដ៏លើសលប់មកយើងរាល់គ្នា

«ព្រះអង្គបានប្រទានព្រះគុណដ៏ច្រើនលើសលប់»ឬ «ព្រះអង្គមានចិត្តសប្បុរសបំផុតដល់យើង»

មាន​តម្រិះ និងប្រាជ្ញាវាងវៃគ្រប់យ៉ាង។

ទី១ប្រហែលជាមានន័យ) «ពីព្រោះព្រះអង្គមានគ្រប់ប្រាជ្ញានិងការយល់ដឹងទាំងអស់» ទី២) «ដូចច្នេះយើងអាចមានប្រាជ្ញានិងការយល់ដឹងដ៏អស្ចារ្យ»

Ephesians 1:9

ស្របតាមព្រះហប្ញទ័យរបស់ព្រះអង្គ

ទី១ប្រហែលជាមានន័យ) «ពីព្រោះព្រះអង្គចង់បង្កើតវាដើម្បីឲ្យស្គាល់យើង » ឬទី២) «ដែលជាអ្វីដែលព្រះអង្គចង់បាន»

ដែលសម្តែងចេញមកក្នុងអង្គព្រះគ្រិស្ត

«ហើយព្រះអង្គបានបង្ហាញគោលបំណងនេះនៅក្នុងព្រះគ្រិស្ត»

ក្នុងអង្គព្រះគ្រិស្ត

«តាមរយៈព្រះគ្រិស្ត»

សម្រេចផែនការ

ប្រយោគថ្មីអាចត្រូវបានចាប់ផ្តើមនៅទីនេះ។​ សូមមើលការបកប្រែផ្សេងទៀត: «ព្រះអង្គបានធ្វើការនេះដោយមានទស្សនចំពោះផែនការនេះ» ឬ «ព្រះអង្គបានធ្វើការនេះ ដោយគិតអំពីគម្រោងផែនការ»

កំណត់ពេលវេលា

«សម្រាប់ពេលវេលាត្រឹមត្រូវ» ឬ «សម្រាប់ពេលវេលាដែលបានចាត់ចែង»

Ephesians 1:11

ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតក

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានជ្រើរើសយើងដើម្បីទទួលមរតក»

ព្រះជាម្ចាស់បានជ្រើសរើសយើងទុកជាមុន

«ព្រះជាម្ចាស់ជ្រើសរើសមុន»

យើងនឹងមានសង្ឃឹមលើព្រះគ្រិស្តមុនដំបូងបង្អស់

ពាក្យនៅទីនេះ «យើង» សំដៅទៅលើ់អ្នកជឿជនជាតិយូដាដែលបានឧឮដំណឹងល្អមុន មិនមែនអ្នកជឿនៅអេភេសូរទេ។

យើងនឹងមានសង្ឃឹមលើព្រះគ្រិស្តមុនដំបូងបង្អស់

«ដូចច្នេះយើងនឹងរស់នៅដើម្បីសរសើរតម្កើងព្រះអង្គសម្រាប់សិរីរុងរឿងរបស់ទ្រង់»

Ephesians 1:13

បានទទួលសញ្ញាសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា

ក្រមួនគឺត្រូវបាននៅលើសំបុត្រហើយបិទតែមជាមួយនិមិត្តសញ្ញា តំណាងឲ្យមនុស្សដែលបានសរសេរសំបុត្រ។ លោកប៉ូលប្រពៃណីនេះជារូបភាពដើម្បីបង្ហាញរបៀបដែលព្រះជាម្ចាស់បានប្រើព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីធានាអះអាងដល់យើងថា យើងជាកម្មសិទ្ធរបស់ព្រះអង្គ។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានបោះត្រាបងប្អូនជាមួយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះអង្គបានសន្យា»

រហូតដល់ពេលយើងទទួលមរតកពេញលេញ

ទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាគឺត្រូវបាននិយាយថាមនុស្សទទួលមរតឬទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ សូមមើលការបកប្រែផ្សេងទៀត: «ការធានាអះអាងដែលយើងនឹងទទួលនូវអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលសន្យា»

Ephesians 1:15

ប្រយោគភ្ជាប់ៈ

លោកប៉ូលអធិស្ឋានសម្រាប់អ្នកជឿនៅអេភេសូរនិងសរសើរតម្កើងព្រះជាម្ចាស់សម្រាប់អំណាចដែលអ្នកជឿបានទទួលតាមរយៈព្រះយេស៊ូគ្រិស្ត។

នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ

លោកប៉ូលប្រើ «មិនឈប់» ដើម្បីបញ្ជាក់ថាគាត់បន្តដើម្បីអរគុណព្រះជាម្ចាស់។ សូមមើលការបកប្រែផ្សេងទៀត: «ខ្ញុំនៅតែបន្តអរគុណព្រះជាម្ចាស់»

Ephesians 1:17

ប្រទានវិញ្ញាណនៃព្រះប្រាជ្ញា និងការបើកសម្តែងឲ្យយើងបានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។

«ព្រះវិញ្ញាណនៃប្រាជ្ញាដើម្បីយល់ការបើកសម្តែងរបស់ទ្រង់»

បំភ្លឺចិត្តគំនិតបងប្អូន

ឃ្លា«ភ្នែកនៃដួងចិត្ត» បង្ហាញសមត្ថភាពរបស់មនុស្សម្នាក់ក្នុងការយល់ដឹង។​ សូមមើលការបកប្រែផ្សេងទៀត: «ដែលអ្នកអាចទទួលការយល់ដឹងនិងបំភ្លឺ»

បំភ្លឺ

«ធ្វើដើម្បីឲ្យមើលឃើញ»

មរតក

ទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាគឺត្រូវបាននិយាយថាមនុស្សទទួលមរតឬទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ សូមមើលការបកប្រែផ្សេងទៀត:

រួមជាមួយប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។

នេះអាចត្រូវបានថ្លែងនៅក្នុងទម្រង់កាលសកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «ដល់អ្នកណាទាំងអស់ដែលព្រះអង្គបានញែកសម្រាប់អង្គទ្រង់ផ្ទាល់» ឬ «ដល់អស់អ្នកណាដែលជាកម្មសិទ្ធទាំងស្រុងដល់ទ្រង់»

Ephesians 1:19

អំពីប្ញទ្ធានុភាពដ៏អស្ចារ្យ ដែលបានប្រទានមកយើងជាអ្នកជឿព្រះអង្គ

អំណាចដ៏អស្ចារ្យរបស់ព្រះអង្គគឺហួសឆ្ងាយពីអំណាចដ៏ទៃទៀតទាំងអស់

មកយើង

«សម្រាប់ផលប្រយោជន៍របស់យើង» ឬ «ទាក់ទងដល់ពួកយើង»

មហិទ្ធិឫទ្ធិ​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំងក្លារបស់ព្រះអង្គ

«អំណាចចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គដែលធ្វើការសម្រាប់»

ពេលព្រះអង្គប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ

«បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ» ឬ «ធ្វើឲ្យព្រះអង្គមានជីវិតជាថ្មីម្តងទៀត»

ហើយគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ។

«បានអង្គុយជាមួួយព្រះគ្រិស្តនៅខាងស្តាំព្រះបិតា» ឬ បានអង្គុយជាមួយព្រះគ្រិស្តនៅកន្លែងកិក្តិយស»

នៅស្ថានបរមសុខ

«នៅក្នុងពិភពលោកការលើពីវិស័យធម្មជាតិនៃ» ពាក្យថា «ស្ថានបរមសុខ» គឺសំដៅទៅលើទីកន្លែងដែលព្រះជាម្ចាស់គង់។សូមមើលរបៀបដែលបានមកប្រែនៅក្នុង ១:៣

នៅខ្ពស់ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់គ្រង និង​ខ្ពស់​លើស​នាមទាំងអស់។

ពាក្យទាំងនេះគឹខុសគ្នាសម្រាប់ការបែកចែកការលើសពីធម្មជាតិទាំងពីរ ទាំងពួកទេវតា និង​ពូកបិសា។ សូមមើលការបកប្រែផ្សេងទៀត: «លើសឆ្ងាយពីប្រភេទនៃការលើសពីធម្មជាតិ»

ខ្ពស់​លើស​នាមទាំងអស់

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: ទី១ប្រហែលជាមានន័យ) «គ្រប់មនុស្សទាំងអស់ដែលមនុស្សដាក់ឲ្យ» ឬទី២) «គ្រប់ឈ្មោះទាំងអស់ដែលព្រះជាម្ចាស់ប្រទាន»

នាម

ទី១ប្រហែលជាមានន័យ) ឋានៈ ឬទី២) តួនាទីនៃសិទ្ធអំណាច។

លោក

«នៅពេលនេះ»

គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង។ ​

«នៅអនាគត»

Ephesians 1:22

ព្រះជាម្ចាស់​បាន

«ព្រះជាម្ចាស់បានដាក់នៅកន្លែង»ឬ«ព្រះជាម្ចាស់បានដាក់» (UDB)

​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រិស្ដ

នៅទីនេះ «ជើង» តំណាងឲ្យភាពជាព្រះរបស់ព្រះគ្រិស្ត សិទ្ធអំណាច ។ សូមមើលការបកប្រែផ្សេងទៀត: «គ្រប់ៗអ្វីទាំងអស់នៅក្រោមអំណាចរបស់ព្រះគ្រិស្ត»

ធ្វើជាសិរសារបស់ក្រុមជំនុំ ...ព្រះកាយព្រះគ្រិស្ត

ដូចគ្នាជាមួយរូបកាយមនុស្ស ក្បាលគ្រប់គ្រងអ្វីទាំងអស់ដែលជាប់ទាក់ទងជាមួយរាងកាយ ដូចច្នេះព្រះគ្រិស្តគឺជាប្រមុខនៃក្រុមជំនុំ។

ធ្វើជាសិរសារបស់ក្រុមជំនុំ​ ក្រុមជំនុំជាព្រះកាយព្រះគ្រិស្ត

នៅទីនេះ «ក្បាល» គឺនិយាយសំដៅទៅអ្នកដឹកនាំ ឬ «ម្នាក់ដែលគ្រប់គ្រងអ្វីៗទាំងអស់នៅក្នុងក្រុមជំនុំ»

ព្រះកាយព្រះគ្រិស្ត

ក្រុមជំនុំគឺជាទូទៅសំដៅទៅលើព្រះកាយរបស់់ព្រះគ្រិស្ត។

​ព្រះគ្រិស្ដ​ផ្ទាល់បាន​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់​ដែរ

«ព្រះគ្រិស្តបំពេញក្រុមជំនុំជាមួយព្រះជន្មរបស់ទ្រង់ និង អំណាចដូចជាព្រះអង្គប្រទានព្រះជន្មទ្រង់សម្រាប់អ្វីៗទាំងអស់»


ជំពូក 2

1 ចំពោះបងប្អូនវិញ បងប្អូនបានស្លាប់នៅក្នុងអំពើរំលង និងអំពើបាបរួចទៅហើយ។ 2 កាលនោះអំពើរំលង និងអំពើបាបនេះហើយ ដែលនាំឲ្យបងប្អូនរស់នៅតាមរបៀបលោកីយ៍។ បងប្អូនរស់នៅតាមមេគ្រប់គ្រងអំណាចលើអាកាស គឺជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ដែលមិនស្តាប់បង្គាប់។ 3 កាលពីដើម យើងរស់នៅក្នុងចំណោមអ្នកទាំងនោះដែរ បណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍ និងប្រព្រឹត្តអំពើផ្សេងៗតាមចិត្តគំនិតលោកីយ៍។ ពីកំណើតមក យើងជាមនុស្សត្រូវបណ្តាសា ដូចមនុស្សឯទៀតៗដែរ។ 4 ប៉ុន្តែ ព្រះជាម្ចាស់ពេញដោយព្រះទ័យមេត្តាច្រើនពន់ប្រមាណ ព្រោះព្រះអង្គស្រឡាញ់យើងយ៉ាងខ្លាំងបំផុត។ 5 កាលយើងស្លាប់ក្នុងអំពើរំលងនៅឡើយ ព្រះអង្គប្រោសយើងឲ្យរស់រួមជាមួយព្រះគ្រិស្ត ព្រះជាម្ចាស់បានសង្រ្គោះ​បងប្អូនដោយសារព្រះគុុណ។ 6 ព្រះជាម្ចាស់ប្រោសឲ្យបងប្អូនរស់ឡើងវិញ រួមជាមួយព្រះគ្រិស្តយេស៊ូ ព្រមទាំងឲ្យយើងអង្គុយនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។ 7 ហេតុដូច្នេះ នៅជាន់ក្រោយនេះ ព្រះជាម្ចាស់នឹងបង្ហាញឲ្យយើងស្គាល់​ព្រះគុណ ​ដ៏​ប្រសើរ​លើសលប់​បំផុត​របស់​ព្រះអង្គចំពោះយើង ក្នុងព្រះគ្រិស្តយេស៊ូ។ 8 ព្រះជាម្ចាស់បានសង្រ្គោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ ហើយការសង្រ្គោះពុំមែនមកពីបងប្អូនទេ ជាអំណោយទានរបស់ព្រះជាម្ចាស់។ 9 ព្រះគុណពុំមែនមកពីមនុស្សខំប្រព្រឹត្តទេ​ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនឡើយ។ 10 ដ្បិតយើងជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលបង្កើតមកក្នុងព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះជាម្ចាស់បានបម្រុងទុកតាំងពីមុនសម្រាប់យើង ដូច្នេះ យើងនឹងប្រព្រឹត្តតាម។ 11 ដូច្នេះ ចូរចាំថា កាលពីដើមបងប្អូននៅជាសាសន៍ដទៃក្នុងលោកីយ៍នៅឡើយ គេហៅបងប្អូនថា «ពួកមិនកាត់ស្បែក» ហើយពួកសាសន៍យូដាហៅខ្លួនថា «ពួកកាត់ស្បែក» គ្រាន់តែជាសញ្ញាសម្គាល់មួយ ធ្វើដោយដៃមនុស្សប៉ុណ្ណោះ។ 12 កាលនោះ បងប្អូននៅដាច់ឆ្ងាយពីព្រះគ្រិស្ត។ ប្រជារាស្រ្តអ៊ីស្រាអែលចាត់ទុកបងប្អូនជាជនបរទេស។ បងប្អូនជាសាសន៍ដទៃគ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី តាមព្រះបន្ទូលសន្យាឡើយ។ បងប្អូនគ្មានសង្ឃឹមចំពោះអនាគតខ្លួនឯង។ បងប្អូនរស់នៅក្នុងពិភពលោកនេះ ដោយគ្មានព្រះជាម្ចាស់។ 13 ប៉ុន្តែ ឥឡូវនេះដោយសារព្រះគ្រិស្តយេស៊ូ បងប្អូនដែលធ្លាប់នៅឆ្ងាយពីព្រះជាម្ចាស់ បានចូលមកជិតព្រះជាម្ចាស់ហើយ តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត។ 14 ដ្បិត ព្រះអង្គជាសេចក្តីសុខសាន្តរបស់យើង។ ព្រះអង្គបានបង្រួបបង្រួមសាសន៍ទាំងពីរ ឲ្យរួមគ្នាមកតែមួយ។ ដោយសារព្រះកាយព្រះគ្រិស្ត ព្រះអង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ ជាសត្រូវនឹងគ្នា។ 15 ដូច្នេះ ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បទ​បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួបបង្រួម​សាសន៍​ទាំង​ពីរ​ជាមនុស្សថ្មីមួយក្នុងព្រះអង្គ ព្រមទាំងនាំសន្តិភាពមកផងដែរ។ 16 ព្រះគ្រិស្តបានផ្សះផ្សាសាសន៍ទាំងពីរ ទៅក្នុងរូបកាយតែមួយរបស់ព្រះជាម្ចាស់ តាមរយៈឈើឆ្កាង និងកំចាត់ការស្អប់គ្នាចោល។ 17 ព្រះយេស៊ូបានយាងមកប្រកាសសន្តិភាពជាមួយបងប្អូន ដែលធ្លាប់នៅឆ្ងាយ ព្រមទាំងប្រកាសសន្តិភាពជាមួយអ្នកដែលនៅជិត។ 18 តាមរយៈព្រះយេស៊ូនេះហើយ យើង​ជាសាសន៍ទាំង​ពីរអាច​ចូល​ទៅ​រក​ព្រះបិតា ដោយ​រួម​ក្នុង​ព្រះវិញ្ញាណ​តែ​មួយ។ 19 ដូច្នេះ ឥឡូវនេះ បងប្អូនដែលជាសាសន៍ដទៃ លែងជាជនបរទេសទៀតហើយ។ ផ្ទុយទៅវិញ បងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់ផងដែរ។ 20 បងប្អូនបានសង់សំណង់លើគ្រឹះយ៉ាងរឹងមាំរបស់ពួកសាវក និងព្យាការី ព្រមទាំងព្រះគ្រិស្តយេស៊ូផ្ទាល់ ដែលជាថ្មដ៏រឹងមាំ។ 21 ដោយសារព្រះអង្គ សំណង់ទាំងមូលបានសង់យ៉ាងរឹងមាំភ្ជាប់គ្នា និងចម្រើនឡើងទៅជាព្រះវិហារថ្វាយព្រះអម្ចាស់។ 22 ដោយសារព្រះអង្គហើយ ដែលបងប្អូនបានផ្គុំគ្នាឡើងជាព្រះដំណាក់ថ្វាយព្រះជាម្ចាស់ ក្នុងវិញ្ញាណ។



Ephesians 2:1

ប្រយោគភ្ជាប់:

លោកប៉ូលរម្លឹកអ្នកជឿពីអតីតកាលនៃអ្នកជឿ និង របៀបដែលពួកគេនៅពីមុខព្រះភក្ត្រព្រះជាម្ចាស់។

បងប្អូនបានស្លាប់នៅក្នុងអំពើរំលង

ពាក្យថា «រំលង» និង «អំពើបាប» បានអត្ថន័យស្រដៀងគ្នា។ លោកប៉ូលប្រើពួកគេជាមួយគ្នាដើម្បីផ្តោតទៅលើអំពើបាបដ៏ធំរបស់មនុស្ស ។

បងប្អូនបានស្លាប់នៅក្នុងអំពើរំលង និងអំពើបាបរួចទៅហើយ។

នេះគឺបង្ហាញរបៀបមនុស្សមានបាបគឺមិនអាចគោរពព្រះជាម្ចាស់នៅក្នុងរបៀបដូចគ្នាមនុស្សស្លាប់គឺមិនអាចឆ្លើយតបខាងរាងកាយ។

នៅតាមរបៀបលោកីយ៍

សាវកបានប្រើ «លោកីយ៍» ដើម្បីសំដៅទៅលើអាកប្បកិរិយា និង គុណតម្លៃពុករលួយនៃការរស់នៅតាមលោកីយ៍​ ។ សូមមើលការបកប្រែផ្សេងទៀត: «ទៅតាមគុណតម្លៃរបស់មនុស្សនៅក្នុងលោកីយ៍» ឬ «តាមគោលការណ៍នៃលោកកីយ៍បច្ចុបន្បន្ន»

បងប្អូនរស់នៅតាមមេគ្រប់គ្រងអំណាចលើអាកាស

នេះសំដៅទៅលើវិញ្ញាណអាក្រក់ឬសាតាំង។

គឺជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល

«គឺវិញ្ញាណរបស់សាតាំង ដែលកំពុងធ្វើការ»

បណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យបណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍ និងប្រព្រឹត្តអំពើផ្សេងៗតាមចិត្តគំនិតលោកីយ៍

ពាក្យថា «រាងកាយ» និង «គំនិត» តំណាងឲ្យមនុស្សទាំងមូល។

មនុស្សត្រូវបណ្តាសា

មនុស្សដែលព្រះជាម្ចាស់ក្រោធ

Ephesians 2:4

ព្រះជាម្ចាស់ពេញដោយព្រះទ័យមេត្តាច្រើនពន់ប្រមាណ

«ព្រះជាម្ចាស់គឺពេញបរិបូណ៍ដោយក្តីមេក្តា» ឬ «ព្រះជាម្ចាស់សប្បុរសខ្លាំងណាស់ចំពោះយើង»

ព្រោះព្រះអង្គស្រឡាញ់យើងយ៉ាងខ្លាំងបំផុត។

«ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះយើង» ឬ «ពីព្រោះព្រះអង្គស្រឡាញ់យើងខ្លាំងណាស់»

កាលយើងស្លាប់ក្នុងអំពើរំលងនៅឡើយ ព្រះអង្គប្រោសយើងឲ្យរស់រួមជាមួយព្រះគ្រិស្ត

នេះជាការបង្ហាញរបៀបដែលមនុស្សមានបាបគឺមិនអាចស្តាប់បង្គាប់ព្រះជាម្ចាស់ រហូត ព្រះអង្គបានផ្តល់ជីវិតថ្មីខាងវិញ្ញាណដូចជាមនុស្សស្លាប់គឺមិនអាចឆ្លើយតមខាងរាងកាយបានទេរហូតទាល់តែព្រះអង្គបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។

ព្រះអង្គប្រោសយើងឲ្យរស់រួមជាមួយព្រះគ្រិស្ត

«នៅក្នុងព្រះគ្រិស្ត» និងការបង្ហាញដូចគ្នាគឺជាការប្រៀបធៀបដែលញឹកញាប់កើតឡើងនៅក្នុងសំបុត្រសញ្ញាថ្មី។ ពួកគេបង្ហាញទំនាក់ទំនងដ៏រឹងមាំដែលកើតមានរវាងព្រះគ្រិស្តនិងដល់អស់អ្នណាដែលជឿដល់ទ្រង់។

ព្រះជាម្ចាស់ប្រោសឲ្យបងប្អូនរស់ឡើងវិញ រួមជាមួយព្រះគ្រិស្តយេស៊ូ ព្រមទាំងឲ្យយើងអង្គុយនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។

ដូចជាព្រះអង្គបានប្រោសព្រះយេស៊ូគ្រិស្តឲ្យរស់ឡើងវិញ ហើយព្រះអង្គនឹងប្រោសយើងឲ្យរស់ឡើងវិញដែរ ហើយយើងនឹងនៅជាមួយព្រះគ្រិស្តនៅនគរស្ថានសួគ៌។

ព្រះជាម្ចាស់បានសង្រ្គោះ​បងប្អូនដោយសារព្រះគុុណ។

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់ បានសង្គ្រោះយើងដោយសារព្រះហឬទ័យដ៏អស្ចារ្យចំពោះយើង»

អង្គុយនៅស្ថានបរមសុខ

«ការលើសពីធម្មជាតិនៅក្នុងពិភពលោក» ពាក្យថា «ស្ថានបរមសុខ» គឺសំដៅទៅលើកន្លែងដែលព្រះជាម្ចាស់គង់នៅសូមមើលរបៀបបកប្រែនៅក្នុង១:៣។

នៅជាន់ក្រោយនេះ

«នៅក្នុងអនាគត»

Ephesians 2:8

ព្រះជាម្ចាស់បានសង្រ្គោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ

សេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ដល់យើងគឺជាហេតុផលព្រះអង្គបានបង្កើតវាអាចកតឡើងសម្រាប់យើងដើម្បីសង្គ្រោះយើងពីការកាត់ទោស ប្រសិនបើយើង ប្រសិនបើយើងគ្រាន់តែជឿតែទុកចិត្តព្រះយេស៊ូ។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានសង្គ្រោះបងប្អូនតាមរយៈព្រះគុណដោយសារជំនឿនៅក្នុងព្រះអង្គ»

ហើយការសង្រ្គោះពុំមែន

ពាក្យថា «នេះ» គឺសំដៅទៅលើ «តាមរយៈព្រះគុណដែលបងប្អូនបានសង្គ្រោះតាមរយៈជំនឿ»។

ពុំមែនមកពីមនុស្សខំប្រព្រឹត្តទេ​

«នេះគឺការសង្គ្រោះមិនមែនបានមកដោយសារការល្អដែលបងប្អូនបានធ្វើ»

ក្នុងព្រះគ្រិស្តយេស៊ូ

«ក្នុងព្រះគ្រិស្តយេស៊ូ» ហើយការបង្ហាញដូចគ្នាគឺជាការប្រៀបធៀបដែលញឹកញាប់កើតឡើងនៅក្នុងព្រះសញ្ញាថ្មី ពួកគេបង្ហាញទំនាក់ទំនងដ៏រឺងមាំរវាងព្រះគ្រិស្ត និង ដល់អស់អ្នកដែលជឿនៅក្នុងព្រះអង្គ។

ប្រព្រឹត្តតាម

«ដើរតាម» ឬ «ធ្វើ» (UDB)

Ephesians 2:11

ប្រយោគភ្ជាប់:

លោកប៉ូលរម្លឹកដល់អ្នកជឿទាំងអស់ថាឥឡូវព្រះជាម្ចាស់បានធ្វើឲ្យសាសន៍យូដា​និង​សាសន៍ដទៃទៅជារូបកាយតែមួយតាមរយៈព្រះគ្រិស្តនិងឈើឆ្កាងរបស់ទ្រង់។

សាសន៍ដទៃក្នុងលោកីយ៍

នេះគឺសំដៅទៅលើមនុស្សដែលដែលមិនបានកើតនៅក្នុងសាសន៍យូដា។

ពួកមិនកាត់ស្បែក

អ្នកដែលមិនមែនជាសាសន៍យូដាគឹមិនបានកាត់ស្បែកពីតូចមកទេ ហេតុដូចច្នេះហើយជនជាតិយូដាចាត់ទុកពួកគេជាមនុស្សដែលមិនដើរតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត: «សាសន៍ដទៃដែលមិនកាត់ស្បែក»

ពួកកាត់ស្បែក

នេះគឺជាពាក្យផ្សេងទៀតសម្រាប់សាសន៍យូដាពីព្រោះក្មេងប្រុសទាំងអស់គឺត្រូវបានកាត់ស្បែកពេលពួកគេអាយុបានប្រាំបីថ្ងៃ។ ការបកប្រែផ្សេងទៀត: «មនុស្សបានកាត់ស្បែក»

បងប្អូននៅដាច់ឆ្ងាយពីព្រះគ្រិស្ត

«អ្នកមិនជឿ»

ដែលត្រូវបានហៅថា «ការកាត់ស្បែក» នៅក្នុងសាច់ឈាមដែលធ្វើដោយដៃមនុស្ស ។

ទី១ប្រហែលជាមានន័យ) «ជនជាតិយូដាដែលបានកាត់ស្បែកតាមរយៈមនុស្ស» ឬទី២) «ជនជាតិយូដា ដែលកាត់ស្បែកផ្នែករាងកាយ»

ហើយពួកសាសន៍យូដាហៅខ្លួនថា

នេះអាចថ្លែងនៅក្នុងទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «តាមរយៈអ្វីដែលមនុស្សហៅ" ឬ «តាមរយៈអស់អ្នកណាដែលបានហៅ»

ជាសាសន៍ដទៃគ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី តាមព្រះបន្ទូលសន្យាឡើយ។

លោកប៉ូលនិយាយទៅកាន់អ្នកជឿសាសន៍ដទៃ ដូចជាពួកគេជាបរទេស មិនបានរក្សាការតាំងសញ្ញារបស់ព្រះជាម្ចាស់​ និង ព្រះបន្ទូលសន្យា។

Ephesians 2:13

ប៉ុន្តែ ឥឡូវនេះដោយសារព្រះគ្រិស្តយេស៊ូ

លោកប៉ូលកំពុងសម្គាល់ភាពផ្ទុយគ្នារវាងពួកអេភេសូរមុនពេលពួកគេជឿលើព្រះគ្រិស្តនិងបន្ទាប់ពីពួកគេជឿលើព្រះគ្រិស្ត។

បងប្អូនដែលធ្លាប់នៅឆ្ងាយពីព្រះជាម្ចាស់ បានចូលមកជិតព្រះជាម្ចាស់ហើយ តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត។

ដោយសារតែអំពើបាបរបស់អ្នកជឿពួកគេបានបែកចេញពីព្រះជាម្ចាស់។ ប៉ុន្ដែឥឡូវនេះព្រះយេស៊ូបាននាំពួកគេចូលទៅជិតព្រះជាម្ចាស់ដោយសារព្រះលោហិតរបស់ទ្រង់។ សូមមើលការបកប្រែផ្សេងទៀត:

តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត

ព្រះលោហិតរបស់ព្រះគ្រិស្តគឺជាពាក្យប្រៀបធៀបសម្រាប់ការសុគតរបស់ទ្រង់។សូមមើលការបកប្រែផ្សេងទៀត: «ដោយការសុគតរបស់ព្រះគ្រិស្ត» ឬ «នៅពេលដែលព្រះគ្រិស្តបានសុគតជំនួសយើង»

ព្រះអង្គជាសេចក្តីសុខសាន្តរបស់យើង

«ព្រះយេស៊ូផ្តល់ឱ្យយើងនូវសន្តិភាពរបស់ទ្រង់»

ព្រះអង្គបានបង្រួបបង្រួមសាសន៍ទាំងពីរ ឲ្យរួមគ្នាមកតែមួយ។

«ព្រះអង្គបានធ្វើអោយជនជាតិយូដានិងសាសន៍ដទៃក្លាយជាតែមួយ»

ដោយសារព្រះកាយព្រះគ្រិស្ត

«ដោយសារការសោយទិវង្គតនៃព្រះកាយរបស់ព្រះអង្គនៅលើឈើឆ្កាង»

​ជញ្ជាំង​ដែល​បំបាក់​បំបែក​

«ជញ្ជាំងនៃសេចក្តីស្អប់» ឬ «ជញ្ជាំងនៃអំពើអាក្រក់»

ជាសត្រូវនឹងគ្នា

ពាក្យថា «យើង» សំដៅទៅលើលោកប៉ូលនិងអេភេសូរ។ សាសន៍ដទៃត្រូវបានបំបែកចេញពីសាសន៍យូដា។ សូមមើលការបកប្រែផ្សេងទៀត: «ដែលបំបែកយើងពួកយូដានិងពួកសាសន៍ដទៃចេញពីគ្នា»

ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បទ​បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល

ព្រះលោហិតរបស់ព្រះយេស៊ូបានបំពេញតាមក្រឹត្យវិន័យរបស់លោកម៉ូសេដើម្បីអោយជនជាតិយូដានិងសាសន៍ដទៃអាចរស់នៅដោយសុខសាន្ដក្នុងព្រះជាម្ចាស់។

មនុស្សថ្មីមួយ

ជាមនុស្សថ្មីតែមួយ ប្រជាជនដែលបានប្រោសលោះ

ក្នុងព្រះអង្គ

វាគឺជាការរួបរួមគ្នាជាមួយព្រះគ្រិស្តដែលធ្វើឱ្យមានការផ្សះផ្សាគ្នារវាងជនជាតិយូដានិងសាសន៍ដទៃ។

ព្រះគ្រិស្តបានផ្សះផ្សាសាសន៍ទាំងពីរ

«ព្រះគ្រិស្តនាំជនជាតិយូដានិងសាសន៍ដទៃមកជុំគ្នាដោយសុខសាន្ដ»

តាមរយៈឈើឆ្កាង

ឈើឆ្កាងនៅទីនេះតំណាងឱ្យការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង។ សូមមើលការបកប្រែផ្សេងទៀត: «តាមរយៈការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង»

កំចាត់ការស្អប់គ្នាចោល

ការបញ្ឈប់ភាពជាសត្រូវរបស់ពួកគេត្រូវបានគេនិយាយដូចជាគាត់បានសម្លាប់ភាពជាសត្រូវរបស់ពួកគេ។ តាមរយៈការសុគតនៅលើឈើឆ្កាងព្រះយេស៊ូបានលុបបំបាត់ហេតុផលដែលជនជាតិយូដានិងសាសន៍ដទៃត្រូវស្អប់ចំពោះគ្នា។ ឥឡូវក៏មិនចាំបាច់រស់នៅស្របតាមច្បាប់របស់លោកម៉ូសេដែរ។ សូមមើលការបកប្រែផ្សេងទៀត: «បញ្ឈប់ពួកគេពីការស្អប់គ្នាទៅវិញទៅមក»

Ephesians 2:17

ប្រយោគភ្ជាប់:

លោោប៉ូលបានប្រាប់អ្នកជឿនៅក្រុងអេភេសូរថាអ្នកជឿដែលជាសាសន៍ដទៃមានវត្ដមាននៅពេលនេះក៏រួមគ្នាជាមួយសាវកនិងព្យាការីរបស់ជនជាតិយូដាដែរ។ ពួកគេជាព្រះវិហារសម្រាប់ព្រះជាម្ចាស់ដោយវិញ្ញាណ។

ប្រកាសសន្តិភាព

«ការផ្សាយដំណឹងល្អនៃសន្តិភាព»ឬ«ប្រកាសដំណឹងល្អនៃសន្តិភាព»

បងប្អូន ដែលធ្លាប់នៅឆ្ងាយ

នេះសំដៅទៅលើពួកសាសន៍ដទៃឬមិនមែនពួកយូដា។

ជាមួយអ្នកដែលនៅជិត។

នេះសំដៅទៅលើជនជាតិយូដា។

តាមរយៈព្រះយេស៊ូនេះហើយ យើង​ជាសាសន៍ទាំង​ពីរអាច​ចូល

នៅទីនេះ «យើងទាំងពីរ» លោកប៉ូលសំដៅទៅលើជនជាតិយូដាដែលជឿហើយនិងអ្នកដែលមិនមែនជាជនជាតិយូដា។

ដោយ​រួម​ក្នុង​ព្រះវិញ្ញាណ​តែ​មួយ

អ្នកជឿទាំងអស់ទាំងសាសន៍យូដានិងសាសន៍ដទៃត្រូវបានផ្តល់សិទ្ធិឱ្យចូលទៅក្នុងវត្តមានរបស់ព្រះបិតាដោយព្រះវិញ្ញាណដ៏វិសុទ្ធតែមួយ។

Ephesians 2:19

បងប្អូនដែលជាសាសន៍ដទៃ... ក្រុមគ្រួសាររបស់ព្រះជាម្ចាស់

លោកប៉ូលកំពុងនិយាយម្តងទៀតអំពីស្ថានភាពខាងវិញ្ញាណរបស់សាសន៍ដទៃបន្ទាប់ពីពួកគេបានក្លាយជាអ្នកជឿដូចដែលគាត់នឹងនិយាយអំពីជនបរទេសដែលក្លាយជាពលរដ្ឋនៃប្រទេសផ្សេងគ្នា។

បងប្អូនបានសង់សំណង់លើគ្រឹះយ៉ាងរឹងមាំរបស់ពួកសាវក

លោកប៉ូលនិយាយអំពីប្ររាស្ដ្ររបស់ព្រះជាម្ចាស់ដូចជាពួកគេកំពុងសាងសង់។ ព្រះគ្រិស្តគឺជាថ្មដ៏រឹងមាំ សាវកគឺជាគ្រឹះហើយអ្នកជឿគឺជារចនាសម្ព័ន្ធ។

បងប្អូនបានសង់សំណង់

នេះអាចត្រូវបានបញ្ជាក់នៅក្នុងសកម្មភាពតានតឹង។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានកសាងអបងប្អូន»

សំណង់ទាំងមូលបានសង់យ៉ាងរឹងមាំភ្ជាប់គ្នា និងចម្រើនឡើងទៅជាព្រះវិហារ

លោកប៉ូលបន្តនិយាយអំពីក្រុមគ្រួសាររបស់ព្រះគ្រិស្ដដូចជាអាគារ។ តាមរបៀបដែលអ្នកសាងសង់ត្រូវដាក់ថ្មជាមួយគ្នាឲ្យត្រូវ​ពេលកំពុងសាងស ដូច្នេះព្រះគ្រិស្តសមជាមួយយើងទាំងអស់គ្នា។

ដោយសារព្រះអង្គ..ថ្វាយព្រះអម្ចាស់... ដោយសារព្រះអង្គហើយ

«នៅក្នុងព្រះគ្រិស្ត ... នៅក្នុងព្រះអម្ចាស់យេស៊ូ ... នៅក្នុងព្រះគ្រិស្ត» ការប្រៀបធៀបទាំងនេះបង្ហាញពីទំនាក់ទំនងរឹងមាំបំផុតដែលអាចកើតមានរវាងព្រះគ្រិស្តនិងអ្នកដែលជឿលើព្រះអង្គ.

ដែលបងប្អូនបានផ្គុំគ្នាឡើងជាព្រះដំណាក់ថ្វាយព្រះជាម្ចាស់ ក្នុងវិញ្ញាណ។

នេះពិពណ៌នាអំពីរបៀបដែលអ្នកជឿត្រូវបានដាក់បញ្ចូលគ្នាឱ្យក្លាយជាកន្លែងដែលព្រះជាម្ចាស់នឹងរស់នៅជាអចិន្រ្តៃយ៍តាមរយៈអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធ។

ដែលបងប្អូនបានផ្គុំគ្នាឡើងជាព្រះដំណាក់

នេះអាចថ្លែងជាទម្រង់សកម្មុ។សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់ក៏កំពុងកសាងបងប្អូនជាមួយគ្នាទាំងអស់»


ជំពូក 3

1 ដោយហេតុនេះ បានជាប៉ូលខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ សម្រាប់សាសន៍ដទៃ។ 2 បងប្អូនប្រហែលជាបានឮគេនិយាយពីការកាន់កាប់ធនធាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកឲ្យខ្ញុំដោយផ្ទាល់។ 3 ខ្ញុំកំពុងតែសរសេរអំពីការបើកសម្តែង ដែលព្រះអង្គប្រទានឲ្យខ្ញុំ។ នេះជាសេចក្តីពិតដ៏លាក់កំបាំងរបស់ព្រះគ្រិស្ត ដែលខ្ញុំចង់ជម្រាបប្រាប់បងប្អូនទាំងអស់គ្នា ឲ្យបានដឹង។ 4 កាលណាបងប្អូនបានអានសំបុត្រនេះ បងប្អូនមុខជាអាចស្វែងយល់អំពីគម្រោងការលាក់កំបាំងនៃេសេចក្តីពិតស្តីអំពីព្រះគ្រិស្ត។ 5 កាលពីដើម ព្រះជាម្ចាស់ពុំបានបើកសម្តែងសេចក្តីពិតនេះ ឲ្យកូនមនុស្សបានយល់ឡើយ។ ក៏ប៉ុន្តែនៅបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបើកសម្តែងឲ្យក្រុមសាវក និងព្យាការី ដែលព្រះអង្គត្រាស់ហៅឲ្យបំពេញមុខងារនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ។ 6 សេចក្តីពិតដែលលាក់កំបាំងនេះគឺថា សាសន៍ដទៃក៏ត្រូវទទួលមរតករួមជាមួយសាសន៍អ៊ីស្រាអែល និងជាសមាជិកក្នុងព្រះកាយតែមួយ ព្រមទាំងទទួលព្រះបន្ទូលសន្យាក្នុងព្រះគ្រិស្តយេស៊ូ តាមរយៈដំណឹងល្អ។ 7 ដ្បិត ខ្ញុំទទួលមុខងារបម្រើដំណឹងល្អនេះ តាមអំណោយទាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកខ្ញុំ តាមរយៈប្ញទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ។ 8 ព្រះជាម្ចាស់ប្រទានអំណោយទាននេះមកឲ្យខ្ញុំ ទោះបីខ្ញុំមានឋានៈតូចជាងគេក្នុងចំណោមប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ក៏ដោយ។ អំណោយទាននេះ នាំខ្ញុំឲ្យប្រកាសដំណឹងល្អ នៃភាពសំបូរបែបរបស់ព្រះគ្រិស្ត ដែលមនុស្សទូទៅមិននឹកស្មានដល់ ទៅកាន់សាសន៍ដទៃ។ 9 ព្រះជាម្ចាស់ប្រទានអំណោយទានឲ្យខ្ញុំ បំភ្លឺដល់មនុស្សគ្រប់គ្នា ស្គាល់គម្រោងការរបស់ព្រះជាម្ចាស់។ គម្រោងការនេះបានលាក់ទុកតាំងពីដើមរៀងមក ពេលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ។ 10 ព្រះជាម្ចាស់បើកសម្តែងគម្រោងការនេះតាមរយៈក្រុមជំនុំព្រះអង្គ ដូច្នេះ ពួកមេគ្រប់គ្រង និងត្រួតត្រានៅស្ថានលើ នឹង​ស្គាល់​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះជាម្ចាស់។ 11 ហេតុការណ៍នេះកើតមានឡើង ស្របតាមគម្រោងការដ៏នៅអស់កល្បជានិច្ច ដែលបានសម្រេចក្នុងព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ 12 ដ្បិត នៅក្នុងព្រះគ្រិស្ត យើងមានចិត្តរឹងប៉ឹង និងមានផ្លូវចូលទៅកាន់ព្រះជាម្ចាស់ទាំងទុកចិត្ត តាមរយៈជំនឿលើព្រះអង្គ។ 13 ហេតុដូច្នេះហើយ សូមបងប្អូនកុំបាក់ទឹកចិត្ត ព្រោះខ្ញុំបានរងទុក្ខវេទនា ជាប្រយោជន៍ដល់បងប្អូន ហើយទុក្ខវេទនានោះជាសិរីរុងរឿងរបស់បងប្អូនវិញទេតើ។ 14 ហេតុដូច្នេះហើយបានខ្ញុំក្រាបថ្វាយបង្គំព្រះបិតា 15 ដ្បិត ទ្រង់ជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ និងផែនដី។ 16 ខ្ញុំអធិស្ឋាន សូមព្រះអង្គប្រទានឲ្យបងប្អូនមានកម្លាំងមាំមួន តាមរយៈព្រះវិញ្ញាណគង់នៅក្នុងបងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។ 17 ខ្ញុំអធិស្ឋាន សូមឲ្យព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនតាមរយៈជំនឿ និងឲ្យបងប្អូនបានចាក់ប្ញសយ៉ាងមាំមួនក្នុងក្តីស្រឡាញ់ព្រះអង្គ។ 18 សូមបងប្អូនមានសមត្ថភាពអាចស្វែងយល់ រួមជាមួយអ្នកជឿទាំងអស់ នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ 19 និងឲ្យបងប្អូន​ស្គាល់ក្តី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ដឹង​របស់​មនុស្ស ដើម្បី​ឲ្យបង​ប្អូន​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់។ 20 ឥឡូវនេះ ព្រះជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់ ហួស​ពី​ការសុំ និងនឹកស្មានដល់ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ ​ដែល​បំពេញ​សកម្មភាព​នៅ​ក្នុង​យើង។ 21 សូម​លើក​តម្កើង​សិរីរុងរឿង​​ព្រះអង្គ​ក្នុង​ក្រុមជំនុំ និង​ក្នុង​ព្រះគ្រិស្ដយេស៊ូ នៅ​គ្រប់​ជំនាន់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។



Ephesians 3:1

ប្រយោគភ្ជាប់:

ដើម្បីធ្វើឱ្យសេចក្តីពិតលាក់កំបាំងអំពីក្រុមជំនុំដល់ពួកអ្នកជឿលោកប៉ូលនិយាយសំដៅទៅលើភាពតែមួយនៃជនជាតិយូដានិងពួកសាសន៍ដទៃហើយព្រះវិហារដែលអ្នកជឿសព្វថ្ងៃនេះគឺជាផ្នែកមួយ។

ដោយហេតុនេះ

«ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ចំពោះអ្នក»

បជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ

«អ្នកដែលព្រះយេស៊ូគ្រិស្ដបានដាក់គុក»

ការកាន់កាប់ធនធាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកឲ្យខ្ញុំដោយផ្ទាល់

«ទំនួលខុសត្រូវដែលព្រះជាម្ចាស់បានប្រគល់ខ្ញុំឱ្យនាំព្រះគុណរបស់ព្រះអង្គមកអ្នក»

Ephesians 3:3

អំពីការបើកសម្តែង ដែលព្រះអង្គប្រទានឲ្យខ្ញុំ។

នេះអាចថ្លែងជាទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «នេះបើយោងតាមអ្វីដែលព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំ»

ដែលខ្ញុំចង់ជម្រាបប្រាប់បងប្អូនទាំងអស់គ្នា ឲ្យបានដឹង។

លោកប៉ូលសំដៅទៅលើសំបុត្រមួយទៀតដែលគាត់បានសរសេរទៅកាន់ប្រជាជនទាំងនេះ។

កាលពីដើម ព្រះជាម្ចាស់ពុំបានបើកសម្តែងសេចក្តីពិតនេះ ឲ្យកូនមនុស្សបានយល់ឡើយ

នេះអាចថ្លែងជាទម្រង់សកម្មុ។ សូមមើលការបកប្រែផ្សេងទៀត: «កាលពីមុនព្រះជាម្ចាស់មិនបានធ្វើឱ្យមនុស្សដឹងរឿងទាំងនេះទេ»

ក៏ប៉ុន្តែនៅបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបើកសម្តែង

នេះអាចថ្លែងជាទម្រង់សកម្មុ។ សូមមើលការបកប្រែផ្សេងទៀត: «ប៉ុន្តែឥឡូវនេះព្រះវិញ្ញាណដ៏វិសុទ្ធបានបង្ហាញ» ឬ «ប៉ុន្តែឥឡូវនេះព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើឱ្យដឹង»

ឲ្យក្រុមសាវក និងព្យាការី ដែលព្រះអង្គត្រាស់ហៅឲ្យបំពេញមុខងារនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ។

«ពួកសាវកនិងពួកព្យាការីដែលព្រះជាម្ចាស់បានញែកចេញដើម្បីធ្វើកិច្ចការនេះ»

Ephesians 3:6

សាសន៍ដទៃក៏ត្រូវទទួលមរតក...តាមរយៈដំណឹងល្អ។

នេះគឺជាសេចក្តីលាក់កំបាំងដែលលោកប៉ូលបានចាប់ផ្តើមពន្យល់នៅក្នុងខមុន។ សាសន៍ដទៃដែលបានទទួលព្រះគ្រិស្ដក៏ទទួលបានដូចគ្នានឹងអ្នកជឿជនជាតិយូដាដែរ។

រួមជាមួយសាសន៍អ៊ីស្រាអែល និងជាសមាជិកក្នុងព្រះកាយតែមួយ

ក្រុមជំនុំជារឿយៗត្រូវបានគេហៅថារូបកាយរបស់ព្រះគ្រិស្ត។

ក្នុងព្រះគ្រិស្តយេស៊ូ

«នៅក្នុងព្រះគ្រិស្ដយេស៊ូ» និងការបង្ហាញដូចគ្នាគឺជាពាក្យប្រៀបធៀបដែលកើតឡើងជាញឹកញាប់នៅក្នុងសញ្ញាថ្មី។ ពួកគេបង្ហាញពីទំនាក់ទំនងរឹងមាំបំផុតដែលអាចកើតមានរវាងព្រះគ្រិស្តនិងអ្នកដែលជឿលើព្រះអង្គ។

តាមរយៈដំណឹងល្អ

ទី១អត្ថន័យប្រហែលជា) ដោយសារដំណឹងល្អពួកសាសន៍ដទៃគឺជាអ្នករួមចំណែកក្នុងព្រះបន្ទូលសន្យាឬ ទី២) ដោយសារដំណឹងល្អពួកសាសន៍ដទៃជាអ្នករួមបំណែកទទួលមរតកនិងជាសមាជិកនៃរូបកាយនិងជាអ្នករួមចំណែកក្នុងព្រះបន្ទូលសន្យា។

Ephesians 3:8

ប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់

«អ្នកដែលព្រះជាម្ចាស់បានញែកចេញសម្រាប់អង្គទ្រង់ផ្ទាល់»

ដែលមនុស្សទូទៅមិននឹកស្មានដល់

មិនអាចត្រូវបានស្គាល់ទាំងស្រុង

ភាពសំបូរបែបរបស់ព្រះគ្រិស្ត

លោកប៉ូលនិយាយសេចក្ដីពិតអំពីព្រះគ្រិស្ដនិងព្រះពរដែលគាត់នាំមកដូចពួកគេជាទ្រព្យសម្បត្ដិ។

បំភ្លឺដល់មនុស្សគ្រប់គ្នា ស្គាល់គម្រោងការរបស់ព្រះជាម្ចាស់។

ការផ្តល់ពន្លឺដល់មនុស្សតំណាងឱ្យការបង្រៀនពួកគេ។ សូមមើលការបកប្រែផ្សេងទៀត: «ចាំងពន្លឺលើផែនការអាថ៌កំបាំងរបស់ព្រះជាម្ចាស់ដើម្បីឱ្យមនុស្សទាំងអស់ដឹងថាវាជាអ្វី» ឬ «បង្រៀនមនុស្សទាំងអស់នូវផែនការអាថ៌កំបាំងរបស់ព្រះជាម្ចាស់»

គម្រោងការនេះបានលាក់ទុកតាំងពីដើមរៀងមក ពេលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ។

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ «ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់បានរក្សាផែនការនេះឱ្យអាថ៌កំបាំងអស់រយៈពេលជាយូរមកហើយ»

Ephesians 3:10

ពួកមេគ្រប់គ្រង និងត្រួតត្រានៅស្ថានលើ នឹង​ស្គាល់​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះជាម្ចាស់។

ផ្នែកធម្មជាតិនៃប្រាជ្ញារបស់ព្រះជាម្ចាស់ - «ព្រះជាម្ចាស់នឹងធ្វើឱ្យមានប្រាជ្ញាដ៏អស្ចារ្យរបស់ទ្រង់តដើម្បីឲ្យគេបានស្គាល់ដល់មេគ្រប់ប់គ្រងនិងសិទ្ធអំណាចនៅលើស្ថានបរមសុខតាមរយៈក្រុមជំនុំ»

ពួកមេគ្រប់គ្រង និងត្រួតត្រានៅស្ថានលើ

ពាក្យទាំងនេះមានអត្ថន័យស្រដៀងគ្នា។លោកប៉ូលប្រើពួកគេរួមគ្នាដើម្បីបញ្ជាក់ថារាល់មនុស្សខាងវិញ្ញាណនឹងស្គាល់ប្រាជ្ញារបស់ព្រះជាម្ចាស់។

នៅស្ថានលើ

«ការលើសពីធម្មជាតិនៅក្នុងពិភពលោក ពាក្យ «ស្ថានបរមសុខ» សំដៅទៅលើកន្លែងដែលព្រះជាម្ចាស់គង់នៅ។ សូមមើលពីរបៀបដែលការបកប្រែនេះត្រូវបានបកប្រែនៅក្នុង ១: ៣ ។

នឹង​ស្គាល់​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះជាម្ចាស់។

ផ្នែកធម្មជាតិនៃប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ - ប្រាជ្ញាដ៏ស្មុគស្មាញរបស់ព្រះជាម្ចាស់

ស្របតាមគម្រោងការដ៏នៅអស់កល្បជានិច្ច

«នៅក្នុងការរក្សាផែនការអស់កល្បជានិច្ច» ឬ «ស្របទៅនឹងផែនការអស់កល្បជានិច្ច»

Ephesians 3:12

ប្រយោគភ្ជាប់:

លោកប៉ូលសរសើរព្រះជាម្ចាស់នៅក្នុងការរងទុក្ខហើយអធិស្ឋានសម្រាប់អ្នកជឿនៅអេភេសូរ។

យើងមានចិត្តរឹងប៉ឹង

«យើងគ្មានការភ័យខ្លាច» ឬ «យើងមានភាពក្លាហាន»

មានផ្លូវចូលទៅកាន់ព្រះជាម្ចាស់ទាំងទុកចិត្ត

« អាចចូលទៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ដោយការទុកចិត្ត» ឬ «សេរីភាពក្នុងការចូលទៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ដោយមានទំនុកចិត្ត»

ទុកចិត្ត

« ភាពប្រាកដ» ឬ « ការធានា»

ជាសិរីរុងរឿងរបស់បងប្អូនវិញទេតើ

នៅទីនេះ «សិរីរុងរឿងរបស់បងប្អូន»គឺជាពាក្យប្រើសម្រាប់មោទនភាពដែលពួកគេគួរតែមានអារម្មណ៍ឬនឹងមានអារម្មណ៍នៅក្នុងនគរព្រះពេលអនាគត។ គ្រិស្តបរិស័ទនៅក្រុងអេភេសូរគួរមានមោទនភាពចំពោះអ្វីដែលលោកប៉ូលកំពុងរងទុក្ខក្នុងគុក។សូមមើលការបកប្រែផ្សេងទៀត: «នេះគឺដើម្បីផលប្រយោជន៍របស់បងប្អូន» ឬ «អ្នកគួរតែមានមោទនភាពចំពោះរឿងនេះ»

Ephesians 3:14

ហេតុដូច្នេះហើយ

«ពីព្រោះព្រះជាម្ចាស់បានធ្វើអ្វីទាំងអស់សម្រាប់បងប្អូន»

ខ្ញុំក្រាបថ្វាយបង្គំព្រះបិតា

លុតជង្គង់គឺជារូបភាពរបស់មនុស្សទាំងមូលនៅក្នុងឥរិយាបថនៃការអធិស្ឋាន។ សូមមើលការបកប្រែផ្សេងទៀត:«ខ្ញុំក្រាបបង្គំអធិស្ឋានដល់ព្រះបិតា» ឬ ខ្ញុំអធិស្ឋានដោយរាបសារដល់ព្រះបិតា

ដ្បិត ទ្រង់ជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ និងផែនដី។

សកម្មភាពនៃការដាក់ឈ្មោះនៅទីនេះប្រហែលជាតំណាងឱ្យសកម្មភាពនៃការបង្កើតផងដែរ។សូមមើលការបកប្រែផ្សេងទៀត: «ដែលបានបង្កើតនិងដាក់ឈ្មោះគ្រួសារទាំងអស់នៅស្ថានបរមសុខនិងនៅលើផែនដី»

សូមព្រះអង្គប្រទានឲ្យបងប្អូនមានកម្លាំងមាំមួន តាមរយៈព្រះវិញ្ញាណគង់នៅក្នុងបងប្អូន ស្របតាមសិរីរុងរឿង

«ព្រះជាម្ចាស់ពីព្រោះព្រះអង្គអស្ចារ្យណាស់និងពេញដោយអំណាចចេស្តានឹងអនុញ្ញាតឱ្យបងប្អូនក្លាយជាអ្នកខ្លាំងដោយអំណាចចេស្តារបស់ទ្រង់»

សូមព្រះអង្គប្រទានឲ្យ

«នឹងឲ្យ»

Ephesians 3:17

ប្រយោគភ្ជាប់:

លោកប៉ូលបន្តការអធិស្ឋានពេលគាត់បានចាប់ផ្តើមនៅ ៣:១៤ ។

សូមឲ្យព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនតាមរយៈជំនឿ និងឲ្យបងប្អូនបានចាក់ប្ញសយ៉ាងមាំមួនក្នុងក្តីស្រឡាញ់ព្រះអង្គ។

នេះជាប្រធានទីពីរដែលលោកប៉ូលអធិស្ឋានថាព្រះជាម្ចាស់នឹង «ប្រទានដល់ក្រុមជំនុំអេភេសូរ» ស្របតាមសិរីល្អដ៏លើសលប់បរិបូររបស់ទ្រង់»។ ទីមួយគឺពួកគេនឹងត្រូវបានសម្ថភាព (៣:១៤) ។

ចិត្តបងប្អូនតាមរយៈជំនឿ

នៅទីនេះ «ចិត្ត»តំណាងអោយផ្នែកខាងក្នុងរបស់មនុស្សម្នាក់ហើយ «តាមរយៈ» ការបង្ហាញមានន័យថាព្រះគ្រិស្តរស់នៅនៅក្នុងអ្នកជឿ។ ព្រះគ្រិស្តរស់នៅក្នុងដួងចិត្តរបស់អ្នកជឿពីព្រោះព្រះជាម្ចាស់ផ្តល់ព្រះគុណដល់ពួកគេដើម្បីឲ្យមានជំនឿ

ជំនឿ និងឲ្យបងប្អូនបានចាក់ប្ញសយ៉ាងមាំមួនក្នុងក្តីស្រឡាញ់ព្រះអង្គ។ សូមបងប្អូនមានសមត្ថភាពអាចស្វែងយល់

ទី១អត្ថន័យប្រហែលជា) «ជំនឿ។ ខ្ញុំអធិស្ឋានថា​ បងប្អូននឹងចាក់ឬសក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដើម្បីបងប្អូនអាចយល់បាន» ឬ ២) «ជំនឿដូច្នេះអ្នកនឹងចាក់ឬសនៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់។ ខ្ញុំក៏អធិស្ឋានថាបងប្អូនអាចយល់បាន»

អាចស្វែងយល់

នេះជាប្រធានបទទីពីរដែលប៉ូលលត់ជង្គង់របស់គាត់ហើយអធិស្ឋាន។ ទីមួយគឺថាព្រះជាម្ចាស់នឹងផ្តល់ឱ្យពួកគេនូវសម្ថភាព (៣:១៤) ហើយថាព្រះគ្រិស្តអាចរស់នៅក្នុងចិត្តរបស់ពួកគេតាមរយៈជំនឿ (៣:១៤)។ ហើយ «យល់» គឺជារឿងដំបូងដែលប៉ូលអធិស្ឋានថាអេភេសូរនឹងមានសម្ថភាពអាចធ្វើបាន។

អ្នកជឿទាំងអស់

«អ្នកជឿទាំងអស់លើព្រះគ្រិស្ត» ឬ «ពួកបរិសុទ្ធទាំងអស់»

នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់

ទី១អត្ថន័យប្រហែលជា) ពាក្យទាំងនេះពិពណ៌នាអំពីភាពអស្ចារ្យនៃប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ សូមមើលការបកប្រែផ្សេងទៀត «ប្រាជ្ញាញាណរបស់ព្រះជាម្ចាស់អស្ចារ្យខ្លាំងណាស់» ឬ ២) ពាក្យទាំងនេះពិពណ៌នាអំពីសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្រះគ្រិស្តចំពោះយើង។ សូមមើលការបកប្រែផ្សេងទៀត «តើព្រះគ្រិស្តស្រឡាញ់យើងខ្លាំងប៉ុណ្ណា»

ឲ្យបងប្អូន​ស្គាល់ក្តី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ

នេះជារឿងទីពីរដែលលោកប៉ូលអធិស្ឋានថាអេភេសូរនឹងអាចធ្វើបាន។ ទីមួយគឺថាពួកគេ «យល់»។ សូមមើលការបកប្រែផ្សេងទៀត: «បងប្អូនអាចដឹងថាតើសេចក្តីស្រឡាញ់របស់ព្រះគ្រិស្តចំពោះយើងខ្លាំងប៉ុណ្ណា»

ដើម្បី​ឲ្យបង​ប្អូន​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់

នេះជាប្រធានបទទីបីដែលប៉ូលលត់ជង្គង់របស់គាត់ហើយអធិស្ឋាន (៣:១៤) ទីមួយគឺថាពួកគេនឹងត្រូវមានសមត្ថភាព (៣:១៤) ហើយទីពីរគឺពួកគេអាចយល់បាន (៣:១៨) ។

Ephesians 3:20

ប្រយោគភ្ជាប់:

លោកប៉ូលបញ្ចប់សេចក្ដីអធិដ្ឋានរបស់គាត់ជាមួយការប្រទានលពរ។

ពត៌មានទូទៅ:

ពាក្យ «យើង» និង «របស់យើង» នៅក្នុងកណ្ឌនេះបន្តរួមបញ្ចូលទាំងលោកប៉ូលនិងអ្នកជឿទាំងអស់។

ឥឡូវនេះ ព្រះជាម្ចាស់

«ឥឡូវដល់ព្រះជាម្ចាស់ដែល»

ធ្វើ​អ្វីៗ​ទាំង​អស់ ហួស​ពី​ការសុំ

ព្រះជាម្ចាស់អាចធ្វើអ្វីច្រើនជាងអ្វីដែលយើងធ្លាប់សុំឬមានក្តីស្រម៉ៃ។


ជំពូក 4

1 ហេតុដូចនេះ ខ្ញុំជាអ្នកជាប់ឃុំឃាំងព្រោះតែព្រះអម្ចាស់ សូមដាស់តឿនបងប្អូន ឲ្យចេះដើរបែបគួរសមនឹងការត្រាស់ហៅ ដែលព្រះអង្គបានត្រាស់ហៅបងប្អូនមក។ 2 ខ្ញុំដាស់តឿនបងប្អូនឲ្យចេះរស់នៅ ដោយការបន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់ ព្រមទាំងចេះទ្រាំទ្រគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់។ 3 ចូរយកចិត្តទុកដាក់រក្សាឯកភាពមកពីព្រះវិញ្ញាណ ដោយរក្សាចំណងនៃសេចក្តីសុខសាន្ត។ 4 មានព្រះកាយតែមួយ និងមានព្រះវិញ្ញាណតែមួយ ដូចជាព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ឲ្យមានសេចក្តីសង្ឃឹមតែមួយដូច្នោះដែរ។ 5 មានព្រះអម្ចាស់តែមួយ មានជំនឿតែមួយ មានពិធីជ្រមុជទឹកតែមួយ 6 និង​មានព្រះជាម្ចាស់តែមួយ ជាព្រះបិតាលើអ្វីៗទាំងអស់ តាមរយៈមនុស្សទាំងអស់ និងក្នុងមនុស្សទាំងអស់។ 7 ព្រះជាម្ចាស់បានប្រទានព្រះគុណមកយើងម្នាក់ៗ ស្របតាមកម្រិតនៃអំណោយទានរបស់ព្រះគ្រិស្ត។ 8 បទគម្ពីរបានចែងទុកមកថា៖ «ពេលព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះអង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅឃុំឃាំង ហើយ​ព្រះអង្គ​ប្រទាន​ព្រះអំណោយ​ទានផ្សេងៗ​ដល់​មនុស្ស​លោក»។ 9 តើពាក្យថា «យាងឡើងទៅ» មានន័យដូចម្តេច? លើកលែងតែព្រះអង្គយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។ 10 ព្រះអង្គដែលបានយាងចុះមកយ៉ាងណា គឺព្រះអង្គដដែលនោះទ្រង់នឹងយាងឡើងទៅខ្ពស់បំផុតនៃស្ថានបរសុខយ៉ាងនោះដែរ ដើម្បីសម្រេចគ្រប់កិច្ចការទាំងអស់។ 11 ព្រះគ្រិស្តបានប្រទានឲ្យអ្នកខ្លះ បំពេញមុខងារជាសាវក ខ្លះជាព្យាការី ខ្លះជាអ្នកប្រកាសដំណឹងល្អ ខ្លះជាគ្រូគង្វាល និងខ្លះទៀតជាគ្រូបង្រៀន។ 12 ព្រះអង្គប្រទានមុខងារឲ្យប្រជាជនដ៏វិសុទ្ធបម្រើ និងកសាងព្រះកាយព្រះគ្រិស្តឡើង។ 13 ព្រះអង្គនៅតែបន្តកសាងព្រះកាយព្រះអង្គ រហូតដល់យើងមានជំនឿរួបរួមគ្នា ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយយើងពេញវ័យ ព្រមទាំងបានពេញដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះគ្រិស្ត។ 14 ព្រះគ្រិស្តបានកសាងយើងឡើង ដើម្បីកុំឲ្យយើងតែជាកូនក្មេង ដែលត្រូវរេរា និងត្រូវខ្យល់គោលលទ្ធិនានាបោកបក់ និងលែងចាញ់បោកឧបាយកលមនុស្សបោកបញ្ឆោតទៀតហើយ។ 15 ផ្ទុយទៅវិញ ការប្រព្រឹត្តសេចក្តីពិតដោយក្តីស្រឡាញ់ នាំយើងឲ្យរីកចម្រើនឡើងគ្រប់វិស័យ ឆ្ពោះទៅរកព្រះគ្រិស្តជាសិរសា។ 16 ព្រះគ្រិស្តបានកសាងព្រះកាយទាំងមូល ឲ្យ​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន ដោយគាំទ្រសរីរាង្គ​នីមួយៗ ហើយពេលសរីរាង្គនីមួយៗផ្គុំគ្នាឡើង ធ្វើឲ្យ​ព្រះកាយ​នោះ​រីកចម្រើនឡើងក្នុង​សេចក្ដី​ស្រឡាញ់។ 17 ដូច្នេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ប្រាប់បងប្អូនក្នុងព្រះអម្ចាស់ថា បងប្អូនមិនត្រូវរស់នៅដូចសាសន៍ដទៃ ដែលតែងធ្វើតាមចិត្តប្រាថ្នាឥតប្រយោជន៍ឡើយ។ 18 គំនិតពួកគេងងឹតសូន្យសុង នៅឆ្ងាយពីព្រះជាម្ចាស់ ព្រោះតែពួកគេមិនស្គាល់ព្រះជាម្ចាស់គង់នៅក្នុងពួកគេ និងព្រោះពួកគេមានចិត្តរឹងរូស។ 19 ពួកគេមិនចេះខ្មាស និងបណ្តោយខ្លួនប្រព្រឹត្តអំពើអបាយមុខ ហើយនៅតែបន្តប្រព្រឹត្តអំពើប្រាកចាកសីលធម៌គ្រប់យ៉ាង។ 20 ប៉ុន្តែ នេះមិនមែនជារបៀបបងប្អូនរៀនអំពីព្រះគ្រិស្តឡើយ។ 21 បងប្អូនបានឮគេនិយាយអំពីគាត់ ហើយបងប្អូនក៏បានរៀនអំពីគាត់ដែរ ដូចជាសេចក្តីពិតក្នុងព្រះយេស៊ូ។ 22 បងប្អូនត្រូវលះបង់កិរិយាមាយាទចាស់​ គឺត្រូវដោះជីវិតចាស់ចោល។ ជីវិតចាស់តែងតែពុករលួយ តាម​ការ​លោភលន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។ 23 បងប្អូនទទួលការបង្រៀន ដើម្បីកែប្រែចិត្តគំនិតខាងវិញ្ញាណ ជាថ្មីឡើងវិញ 24 និងត្រូវបំពាក់មនុស្សថ្មីដោយសេចក្តីសុចរិត ដែលព្រះអង្គបានបង្កើតបងប្អូនឲ្យមានលក្ខណៈដូចព្រះជាម្ចាស់​​ គឺមានសេចក្តីសុចរិត​ និងវិសុទ្ធភាពពិតប្រាកដ។ 25 ហេតុដូច្នេះហើយ ចូរបងប្អូនម្នាក់ៗឈប់និយាយកុហក និង​និយាយសេចក្តីពិតទៅកាន់អ្នកជិតខាងរបស់ខ្លួន ព្រោះយើងជាសមាជិកនៃសរីរាង្គរបស់គ្នាទៅវិញទៅមក។ 26 ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបសោះឡើយ។ កុំឲ្យខឹងរហូតទាល់តែថ្ងៃលិចនោះឡើយ។ 27 កុំឲ្យអារក្សមានឱកាសសោះ។ 28 បងប្អូនដែលធ្លាប់លួចយករបស់គេពីមុនមក ចូរឈប់លួចទៀត។ អ្នកនោះត្រូវចេះបំពេញការងារចិញ្ចឹមជីវិត ដោយដៃរបស់ខ្លួន ដូច្នេះហើយអ្នកនឹងមានរបស់ ចែកដល់អ្នកមានតម្រូវការចាំបាច់។ 29 កុំឲ្យមានពាក្យសម្តីអាក្រក់ណា ចេញពីមាត់អ្នករាល់គ្នាឡើយ។ ចូរប្រើពាក្យសម្តីណា ដែលមានប្រយោជន៍ជួយកសាង អ្នកដែលស្តាប់តាមបងប្អូន។ 30 ហើយសូមកុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ព្រួយព្រះហប្ញទ័យ ព្រោះដោយសារព្រះអង្គហើយ ដែលបងប្អូនទទួលសញ្ញាសម្គាល់ ទុកសម្រាប់ថ្ងៃព្រះអង្គយាងមកលោះបងប្អូន។ 31 ចូរកំចាត់ចោលភាពល្វីងជូរចត់ ក្តៅក្រហាយ កំហឹង ស្រែកឡូឡា និងការប្រមាថ ព្រមទាំងសេចក្តីអាក្រក់គ្រប់យ៉ាងចេញពីបងប្អូន។ 32 ចូរប្រព្រឹត្តដោយចិត្តសប្បុរស មានចិត្តអាណិតអាសូរ និងអត់ទោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់តាមរយៈព្រះគ្រិស្តបានអត់ទោសបាបបងប្អូនរាល់គ្នាដែរ។



Ephesians 4:1

ប្រយោគភ្ជាប់:

ដោយសារអ្វីដែលលោកប៉ូលបានកំពុងសរសេរទៅអេភេសូរគាត់ប្រាប់ពួកគេពីរបៀបដែលពួកគេគួររស់នៅក្នុងជីវិតជាអ្នកជឿហើយបញ្ជាក់ម្តងទៀតថាអ្នកជឿត្រូវតែព្រមព្រៀងគ្នា។

ខ្ញុំជាអ្នកជាប់ឃុំឃាំងព្រោះតែព្រះអម្ចាស់

"ដូចជាមនុស្សម្នាក់ដែលនៅក្នុងគុកដោយសារតែជំរើសរបស់គាត់ដើម្បីបម្រើព្រះអម្ចាស់»

សូមដាស់តឿនបងប្អូន ឲ្យចេះដើរបែបគួរសមនឹងការត្រាស់ហៅ

ការដើរគឺជាមធ្យោបាយទូទៅមួយដើម្បីបង្ហាញពីគំនិតនៃការរស់នៅរបស់មនុស្សម្នាក់។

ឲ្យចេះរស់នៅ ដោយការបន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់ ព្រមទាំងចេះទ្រាំទ្រគ្នាទៅវិញទៅមក

«រៀនបន្ទាបខ្លួន ស្លូតបូតនិងអត់ធ្មត់»

រក្សាឯកភាពមកពីព្រះវិញ្ញាណ ដោយរក្សាចំណងនៃសេចក្តីសុខសាន្ត។

«ស្វែងរកការរស់នៅជាមួយគ្នាដោយសុខសាន្តដើម្បីរក្សាការរួបរួមនៃព្រះវិញ្ញាណដ៏វិសុទ្ធ»

Ephesians 4:4

ព្រះកាយតែមួយ

ក្រុមជំនុំជាជាញឹកញាប់និយាយសំដៅជាព្រះកាយរបស់ព្រះគ្រិស្ត។

ព្រះវិញ្ញាណតែមួយ

«មានតែព្រះវិញ្ញាណដ៏វិសុទ្ធតែមួយប៉ុណ្ណោះ។»(UDB)

បានត្រាស់ហៅបងប្អូន ឲ្យមានសេចក្តីសង្ឃឹមតែមួយដូច្នោះដែរ។

«ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមានក្តីសង្ឃឹមប្រកបដោយទំនុកចិត្តមួយនៅក្នុងការត្រាស់ហៅរបស់បងប្អូន» ឬ «មានរឿងមួយដែលព្រះជាម្ចាស់បានជ្រើសរើសបងប្អូនឱ្យមានទំនុកចិត្តហើយរំពឹងថាព្រះអង្គធ្វើ»

ព្រះបិតាលើអ្វីៗទាំងអស់... លើអ្វីៗទាំងអស់ ... តាមរយៈមនុស្សទាំងអស់ ... ក្នុងមនុស្សទាំងអស់។

ពាក្យថា «ទាំងអស់» នៅទីនេះមានន័យថា «អ្វីៗទាំងអស់»។

Ephesians 4:7

ប្រយោគភ្ជាប់:

ប៉ូលរម្លឹកអ្នកជឿអំពីអំណោយដែលព្រះគ្រិស្ដប្រទានឱ្យអ្នកជឿប្រើប្រាស់នៅក្នុងក្រុមជំនុំដែលជារូបកាយទាំងមូលរបស់អ្នកជឿ។

ពត៌មានទូទៅ

ការដកស្រង់នៅទីនេះគឺមកពីបទចំរៀងដែលស្តេចដាវីឌបានសរសេរ។

ព្រះជាម្ចាស់បានប្រទានព្រះគុណមកយើងម្នាក់ៗ

នេះអាចត្រូវបានថ្លែងដោយប្រើទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: «ព្រះជាម្ចាស់បានប្រទានព្រះគុណដល់យើងម្នាក់ៗ» ឬ «ព្រះជាម្ចាស់បានផ្តល់អំណោយដល់អ្នកជឿម្នាក់ៗ»

ពេលព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់

«នៅពេលដែលព្រះគ្រិស្តបានយាងឡើងទៅស្ថានបរមសុខ»

Ephesians 4:9

យាងឡើងទៅ

«ព្រះគ្រិស្តបានយាងឡើងទៅ»

ព្រះអង្គយាងចុះមកផែនដី

«ព្រះគ្រិស្តក៏បានយាងចុះផែនដី»

ផែនដីដ៏ទាបនេះជាមុនសិន។

ទី១អត្ថន័យប្រហែលជា) តំបន់ទាបកគឺជាផ្នែកមួយនៃផែនដីឬ ២)« តំបន់ទាប» គឺជារបៀបមួយផ្សេងទៀតដើម្បីសំដៅទៅលើផែនដី។ សូមមើលការបកប្រែផ្សេងទៀត:«ចូលទៅក្នុងតំបន់ទាបនៃផែនដី។»

ដើម្បីសម្រេចគ្រប់កិច្ចការទាំងអស់។

«ដូច្នេះព្រះអង្គអាចមានវត្តមាននៅគ្រប់ទីកន្លែងក្នុងអំណាចរបស់ទ្រង់»

សម្រេច

«ពេញលេញទាំងស្រុង» ឬ «ស្កប់ចិត្ត»

Ephesians 4:11

ព្រះអង្គប្រទានមុខងារ

មនុស្សដែលព្រះគ្រិស្តបានប្រទានអំណោយទានអាចត្រូវបានថ្លែងយ៉ាងច្បាស់។ សូមមើលការបកប្រែផ្សេងទៀត::«ព្រះគ្រិស្តបានប្រគល់មុខទាំងនេះដល់ក្រុមជំនុំុំ» ឬ «ព្រះអង្គបានផ្តល់ឱ្យមនុស្សនូវការទទួលខុសត្រូវទាំងនេះដល់ក្រុម» ជំនុំ

ប្រទានមុខងារឲ្យប្រជាជនដ៏វិសុទ្ធ

«ដើម្បីរៀបចំប្រជាជនដែលគាត់បានញែកចេញ» ឬ «ដើម្បីផ្គត់ផ្គង់អ្នកជឿ»

ឲ្យប្រជាជនដ៏វិសុទ្ធបម្រើ

«ដូច្នេះពួកគេអាចបម្រើអ្នកដទៃ »

កសាងព្រះកាយព្រះគ្រិស្តឡើង។

លោកប៉ូលកំពុងនិយាយអំពីមនុស្សដែលរីកចម្រើនខាងវិញ្ញាណដូចជាពួកគេកំពុងធ្វើលំហាត់ប្រាណដើម្បីបង្កើនកម្លាំងនៃរាងកាយរបស់ពួកគេ។

សាងព្រះកាយព្រះអង្គ

«ភាពប្រសើរឡើង»

ព្រះកាយព្រះគ្រិស្ត

« រូបកាយរបស់ព្រះគ្រិស្ត» សំដៅទៅលើសមាជិកម្នាក់ៗនៃក្រុមជំនុះរបស់ព្រះគ្រិស្ត។

រហូតដល់យើងមានជំនឿរួបរួមគ្នា ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់

អ្នកជឿត្រូវស្គាល់ព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះប្រសិនបើពួកគេរួបរួមគ្នាក្នុងជំនឿនិងមានភាពពេញវ័យជាអ្នកជឿ។

មានជំនឿរួបរួមគ្នា

«មានភាពរឹងមាំស្មើគ្នានៅក្នុងជំនឿ» ឬ «ប្រែជារួបរួមជាមួយគ្នាដោយជំនឿ»

បុត្រារបស់ព្រះជាម្ចាស់

នេះគឺជាឈ្មោះដ៏សំខាន់សម្រាប់ព្រះយេស៊ូ។

ហើយយើងពេញវ័យ

«ក្លាយជាអ្នកជឿដែលមានភាពវ័យខាងជំនឿ»

ពេញវ័យ

«អភិវឌ្ឍពេញលេញ» «ធំឡើង» ឬ «ពេញលក្ខណៈ»

Ephesians 4:14

ជាកូនក្មេង

លោកប៉ូលសំដៅទៅលើអ្នកជឿដែលមិនបានរីកចម្រើនខាងវិញ្ញាណដូចជាពួកគេជាកុមារដែលមានបទពិសោធតិចតួចនៅក្នុងជីវិត។ សូមមើលការបកប្រែផ្សេងទៀត: «ធ្វើដូចកូនក្មេង»

ត្រូវរេរា ... និងត្រូវខ្យល់គោលលទ្ធិនានាបោកបក់

នេះនិយាយអំពីអ្នកជឿម្នាក់ដែលមិនមានទាន់ពេញវ័យហើយធ្វើតាមការបង្រៀនខុសដូចជាអ្នកជឿនៅលើទូកដែលខ្យល់កំពុងបក់បោកតាមទិសដៅផ្សេងៗគ្នានៅលើទឹក។

និងលែងចាញ់បោកឧបាយកលមនុស្សបោកបញ្ឆោតទៀតហើយ។

«តាមរយៈមនុស្សពូកែប្រើល្បិចឆបោកបញ្ឆោតអ្នកជឿដោយបិុនប្រសប់ភូតភរ»

រីកចម្រើនឡើងគ្រប់វិស័យ ឆ្ពោះទៅរកព្រះគ្រិស្តជាសិរសា ... ធ្វើឲ្យ​ព្រះកាយ​នោះ​រីកចម្រើនឡើងក្នុង​សេចក្ដី​ស្រឡាញ់។

លោកប៉ូលប្រើរាងកាយមនុស្សដើម្បីពិពណ៌នាអំពីរបៀបដែលព្រះគ្រិស្តបណ្តាលឱ្យអ្នកជឿធ្វើការជាមួយគ្នាដោយការស្រុះស្រួលគ្នា ដូចជាក្បាលនៃរាងកាយបណ្តាលឱ្យផ្នែកនៃរាងកាយធ្វើការរួមគ្នាដើម្បីឱ្យមានសុខភាពល្អ។

ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន ដោយគាំទ្រសរីរាង្គ​នីមួយៗ

«សរសៃ» គឺចងយ់ាងរឹងមាំដែលភ្ជាប់ឆ្អឹងឬសរីរាង្គនៅកន្លែងដែលមាននៅក្នុងរាងកាយ។

ក្នុង​សេចក្ដី​ស្រឡាញ់។

«ដូចជាសមាជិកស្រឡាញ់គ្នាទៅវិញទៅមក»

Ephesians 4:17

ប្រយោគភ្ជាប់:

លោកប៉ូលប្រាប់ពួកគេពីអ្វីដែលពួកគេមិនគួរនៅធ្វើពេលនេះពួកគេជាអ្នកជឿត្រូវបានបោះត្រាដោយព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។

ដូច្នេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ប្រាប់បងប្អូនក្នុងព្រះអម្ចាស់ថា

«ព្រោះអ្វីដែលខ្ញុំទើបតែនិយាយខ្ញុំនឹងនិយាយបន្ថែមទៀតដើម្បីលើកទឹកចិត្តបងប្អូនថែមទៀតពីព្រោះយើងទាំងអស់គ្នាជាកម្មសិទ្ធិរបស់ព្រះអម្ចាស់»

បងប្អូនមិនត្រូវរស់នៅដូចសាសន៍ដទៃ ដែលតែងធ្វើតាមចិត្តប្រាថ្នាឥតប្រយោជន៍ឡើយ។

ការដើរគឺជាពាក្យប្រៀបធៀបមួយសម្រាប់របៀបរស់នៅរបស់មនុស្ស។ការបកប្រែផ្សេងទៀត:« ឈប់រស់នៅដូចពួកសាសន៍ដទៃដោយគំនិតឥតប្រយោជន៍របស់ពួកគេ»

គំនិតពួកគេងងឹតសូន្យសុង

ពួកគេលែងគិតឬរកហេតុផលឱ្យបានច្បាស់។ ការបកប្រែផ្សេងទៀត: «ពួកគេបានធ្វើឱ្យគំនិតរបស់ពួកគេងងឹត» ឬ «ពួកគេមិនអាចយល់បានទេ»

នៅឆ្ងាយពីព្រះជាម្ចាស់ ព្រោះតែពួកគេមិនស្គាល់ព្រះជាម្ចាស់គង់នៅក្នុងពួកគេ និងព្រោះពួកគេមានចិត្តរឹងរូស។

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ សូមមើលការបកប្រែផ្សេងទៀត: « ពីព្រោះពួកគេមិនស្គាល់ព្រះពួកគេមិនអាចរស់នៅតាមរបៀបដែលព្រះចង់អោយប្រជាជនរបស់ទ្រង់រស់នៅ» ឬ «ពួកគេបានផ្តាច់ខ្លួនចេញពីជីវិតរបស់ព្រះជាម្ចាស់ដោយភាពល្ងង់ខ្លៅរបស់ពួកគេ»

នៅឆ្ងាយ

«កាត់ផ្តាច់» ឬ «បំបែក»

មិនស្គាល់

«ខ្វះចំណេះដឹង» ឬ «ខ្វះព័ត៌មាន»

ព្រោះពួកគេមានចិត្តរឹងរូស

ពួកគេបដិសេធមិនស្តាប់ព្រះជាម្ចាស់និងធ្វើតាមការបង្រៀនរបស់ទ្រង់។

បណ្តោយខ្លួនប្រព្រឹត្តអំពើអបាយមុខ ហើយនៅតែបន្តប្រព្រឹត្តអំពើប្រាកចាកសីលធម៌គ្រប់យ៉ាង

លោកប៉ូលនិយាយអំពីមនុស្សទាំងនេះដូចជាពួកគេជាវត្ថុដែលពួកគេខ្លួនឯងបានប្រគល់ដល់មនុស្សដទៃទៀតហើយគាត់និយាយអំពីរបៀបដែលពួកគេចង់បំពេញសេចក្តីប៉ងប្រាថ្នាខាងរាងកាយរបស់ពួកគេដូចជាមនុស្សប្រគល់ឱ្យខ្លួនឯង។ «ការបកប្រែផ្សេងទៀត:គ្រាន់តែចង់បំពេញបំណងប្រាថ្នាខាងរាងកាយរបស់ពួកគេ»

Ephesians 4:20

ប៉ុន្តែ នេះមិនមែនជារបៀបបងប្អូនរៀនអំពីព្រះគ្រិស្តឡើយ

ពាក្យថា «ដែល» សំដៅទៅលើរបៀបរស់នៅរបស់សាសន៍ដទៃដូចដែលបានពិពណ៌នានៅក្នុង ៤:១៧ ។ នេះសង្កត់ធ្ងន់ថាអ្វីដែលអ្នកជឿបានរៀនអំពីព្រះគ្រិស្តគឺផ្ទុយពីនោះ។ការបកប្រែផ្សេងទៀត «ប៉ុន្តែអ្វីដែលអ្នកបានរៀនអំពីព្រះគ្រិស្តគឺមិនបែបហ្នឹងទេ"

បងប្អូនបានឮគេនិយាយអំពីគាត់ ... ហើយបងប្អូនក៏បានរៀនអំពីគាត់ដែ

ប៉ូលដឹងថាអេភេសូរបានឭ និងបានបង្រៀន។

បងប្អូនក៏បានរៀនអំពីគាត់ដែរ

ទី១អត្ថន័យប្រហែលជា) «មនុស្សរបស់ព្រះយេស៊ូបានបង្រៀនបងប្អូន» ឬ ២) «មាននរណាម្នាក់បានបង្រៀនអ្នកពីព្រោះបងប្អូនគឺជាមនុស្សរបស់ព្រះយេស៊ូ»។

ដូចជាសេចក្តីពិតក្នុងព្រះយេស៊ូ

«ដូចជាអ្វីៗទាំងអស់អំពីព្រះយេស៊ូគឺជាសេចក្តីពិត»

ត្រូវដោះជីវិតចាស់ចោល

លោកប៉ូលកំពុងនិយាយអំពីគុណសម្បត្ដិខាងសីលធម៌ដូចជាចំណែកនៃសម្លៀកបំពាក់។ ការបកប្រែផ្សេងទៀត: «ឈប់រស់នៅដូចជាបងប្អូនបានធ្វើកាលពីអតីត»

ជីវិតចាស់

«បុរសចាស់» សំដៅទៅលើ «និស្ស័យចាស់» ឬ «អតីតខ្លួនឯង»។

ជីវិតចាស់តែងតែពុករលួយ តាម​ការ​លោភលន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ

លោកប៉ូលនិយាយអំពីនិស្ស័យរបស់មនុស្សមានបាបដូចជារូបកាយដែលស្លាប់នៅក្នុងផ្នូរហើយចំណែកធ្លាក់ចេញពីគ្នា។

Ephesians 4:23

ដើម្បីកែប្រែចិត្តគំនិតខាងវិញ្ញាណ ជាថ្មីឡើងវិញ

នេះអាចត្រូវបានបកប្រែជាមួយទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត: ដើម្បីអនុញ្ញាតឱ្យព្រះជាម្ចាស់ផ្លាស់ប្តូរឥរិយាបថនិងគំនិតរបស់បងប្អូន» ឬ «ដើម្បីអនុញ្ញាតឱ្យព្រះជាម្ចាស់ផ្តល់ឱ្យបងប្អូននូវឥរិយាបថថ្មីនិងគំនិតថ្មី»

ត្រូវបំពាក់មនុស្សថ្មីដោយសេចក្តីសុចរិត ដែលព្រះអង្គបានបង្កើតបងប្អូនឲ្យមានលក្ខណៈដូចព្រះជាម្ចាស់​​

លោកប៉ូលកំពុងនិយាយអំពីគុណសម្បត្ដិខាងសីលធម៌ដូចជាចំណែកនៃសម្លៀកបំពាក់។ ការបកប្រែផ្សេងទៀត: «ដើម្បីរស់នៅក្នុងជីវិតថ្មីរដែលត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះជាម្ចាស់» ឬ «ដើម្បីចាប់ផ្តើមរស់នៅតាមរបៀបថ្មីពីព្រោះបងប្អូនត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះជាម្ចាស់»

គឺមានសេចក្តីសុចរិត​ និងវិសុទ្ធភាពពិតប្រាកដ

«ពិតជាសុចរិតនិងវិសុទ្ធ»

Ephesians 4:25

ឈប់និយាយកុហក

«ឈប់និយាយកុហក»

យើងជាសមាជិកនៃសរីរាង្គរបស់គ្នាទៅវិញទៅមក។

«យើងជាកម្មសិទ្ធិរបស់គ្នាទៅវិញទៅមក» ឬ «យើងជាសមាជិកនៃគ្រួសាររបស់ព្រះជាម្ចាស់»

ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបសោះឡើយ

«បងប្អូនអាចខឹងតែកុំធ្វើបាប» ឬ «បើបងប្អូនខឹងកុំធ្វើបាប»

កុំឲ្យខឹងរហូតទាល់តែថ្ងៃលិចនោះឡើយ។

«បងប្អូនត្រូវតែឈប់ខឹងមុនពេលថ្ងៃលិចមកដល់» ឬ «សូមឲ្យបងប្អូនខឹងចុះមុនពេលថ្ងៃលិច»

កុំឲ្យអារក្សមានឱកាសសោះ។

កុំផ្តល់ឱ្យអារក្សមានឱកាសដើម្បីនាំអ្នកចូលទៅក្នុងអំពើបាប

Ephesians 4:28

ចេញពីមាត់

នេះសំដៅទៅលើការនិយាយដែលព្រហើនឬឈ្លើយ។

ប្រយោជន៍ជួយកសាង

«សម្រាប់ការលើកទឹកចិត្តអ្នកដទៃ» ឬ «សម្រាប់ពង្រឹងអ្នកដទៃ»

ចូរប្រើពាក្យសម្តីណា ដែលមានប្រយោជន៍ជួយកសាង អ្នកដែលស្តាប់តាមបងប្អូន។

«តាមសេចក្តីត្រូវការរបស់ពួកគេ។ តាមរបៀបនេះបងប្អូននឹងជួយដល់អស់អ្នកណាដែលស្តាប់បងប្អូន»

សូមកុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ព្រួយព្រះហប្ញទ័យ

«កុំឈឺចិត្ត» ឬ «កុំតូចចិត្ត»

ព្រោះដោយសារព្រះអង្គហើយ ដែលបងប្អូនទទួលសញ្ញាសម្គាល់ ទុកសម្រាប់ថ្ងៃព្រះអង្គយាងមកលោះបងប្អូន។

ព្រះវិញ្ញាណដ៏វិសុទ្ធធានាដល់អ្នកជឿថាព្រះជាម្ចាស់នឹងប្រោសលោះពួកគេ។ លោកប៉ូលនិយាយអំពីព្រះវិញ្ញាណដ៏វិសុទ្ធដូចជាគាត់ជាសំគាល់ថាព្រះជាម្ចាស់ដាក់លើអ្នកជឿដើម្បីបង្ហាញថាព្រះអង្គជាម្ចាស់លើពួកគេ។ការបកប្រែផ្សេងទៀត: «ត្បិតព្រះអង្គគឺជាអ្នកដែលធានាដល់បងប្អូនថាព្រះជាម្ចាស់នឹងប្រោសលោះបងប្អូននៅថ្ងៃប្រោសលោះ» ឬ « ដ្បិតគាត់គឺជាអ្នកដែលធានាថាព្រះជាម្ចាស់នឹងលោះអ្នកនៅថ្ងៃប្រោសលោះ»។ ឬ

Ephesians 4:31

ប្រយោគភ្ជាប់:

លោកប៉ូលបញ្ចប់ការបង្រៀនរបស់គាត់អំពីអ្វីដែលអ្នកជឿមិនគួរធ្វើហើយនិងបញ្ចប់នៅអ្វីដែលពួកគេត្រូវតែធ្វើ។

ចូរកំចាត់ចោល

ទី១អត្ថន័យប្រហែលជា) អ្នកត្រូវតែធ្វើវាដោយខ្លួនឯងឬ ២)»អ្នកត្រូវតែអនុញ្ញាតឱ្យព្រះជាម្ចាស់ដកយកចេញទៅ" ។

ចូរកំចាត់ចោលភាពល្វីងជូរចត់

«ឈប់ខឹងអំពីរឿងអាក្រក់ដែលអ្នកដទៃបានធ្វើចំពោះអបងប្អូន»

ក្តៅក្រហាយ

ពេលមានកំហឹងខ្លាំង

កំហឹង

ពាក្យទូទៅសម្រាប់កំហឹង

រប្រព្រឹត្តដោយចិត្តសប្បុរស

«ផ្ទុយទៅវិញបងប្អូនត្រូវតែមានចិត្តល្អ»

មានចិត្តអាណិតអាសូរ

«ស្លូតបូត»ឬ «ពេញដោយក្តីមេត្តាករុណា»


ជំពូក 5

1 ដូច្នេះ សូមយកតម្រាប់តាមព្រះជាម្ចាស់ ក្នុងនាមបុត្រដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 2 ចូរដើរក្នុងក្តីស្រឡាញ់ ដូចព្រះគ្រិស្តស្រឡាញ់យើង និងប្រទានព្រះជន្មព្រះអង្គផ្ទាល់ទុកជាតង្វាយ និងយញ្ញបូជាថ្វាយព្រះជាម្ចាស់។ 3 បងប្អូនអើយ កុំឲ្យមានឮគេនិយាយអំពីអំពើប្រាសចាកសីលធ៌ម ឬអំពើអបាយមុខ ឬសេចក្តីលោភលន់ណាកើតមានក្នុងចំណោមបងប្អូនរាល់គ្នាឡើយ ដ្បិត ពាក្យមិនសមរម្យទាំងនេះ គ្មានអ្វីគាប់ប្រសើរចំពោះប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ទេ។ 4 កុំឲ្យមានពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ និងពាក្យលេងសើចអាសអាភាស ព្រោះពាក្យទាំងអស់នេះមិនសមរម្យទាល់តែសោះ។ ផ្ទុយទៅវិញត្រូវចេះអរព្រះគុណព្រះជាម្ចាស់។ 5 បងប្អូនត្រូវដឹងប្រាកដថា ពួកអ្នកប្រាសចាកសីលធ៌ម ពួកអ្នក​ប្រព្រឹត្ត​អំពើ​អបាយមុខ ឬពួក​អ្នក​លោភលន់​ គឺជាមនុស្សថ្វាយបង្គំព្រះក្លែងក្លាយ ពុំបានទទួលមរតកក្នុងព្រះរាជ្យរបស់ព្រះគ្រិស្ត និងព្រះជាម្ចាស់ឡើយ។ 6 កុំឲ្យមាននរណាម្នាក់មកបោកបញ្ឆោត ដោយពាក្យសម្តីឥតខ្លឹមសារ ដ្បិតអំពើទាំងអស់នេះជាព្រះពិរោធរបស់ព្រះជាម្ចាស់ និងនាំឲ្យមានកូនមិនស្តាប់បង្គាប់កើតមក។ 7 ដូច្នេះ កុំសេពគប់ជាមួយពួកគេជាដាច់ខាត។ 8 កាលពីដើម បងប្អូនងងឹតមែន តែឥឡូវនេះ បងប្អូនជាពន្លឺក្នុងព្រះអម្ចាស់ហើយ។ ចូរដើរដូចកូនក្នុងពន្លឺ 9 (ដ្បិតផលផ្លែនៃពន្លឺរួមមានសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់យ៉ាង) 10 និងស្វែងរកអ្វីគាប់ព្រះហប្ញទ័យរបស់ព្រះអម្ចាស់។ 11 ចូរកុំសេពគប់នឹងកិច្ចការខាងសេចក្តីងងឹត គ្មានផលផ្លែនោះឡើយ ផ្ទុយទៅវិញត្រូវបង្ហាញឲ្យគេឃើញអំពើនោះផង។ 12 ដ្បិត វាជារឿងអាម៉ាសទៅហើយ សូម្បីតែលើកយកមកនិយាយពីអំពើ ពួកគេប្រព្រឹត្តដោយលួចលាក់។ 13 ប៉ុន្តែ កាលណាអំពើទាំងនេះបើកបង្ហាញហើយ គេនឹងឃើញវាច្បាស់នៅក្នុងពន្លឺ។ ដ្បិតអ្វីៗដែលមើលឃើញ គឺជាពន្លឺ។ 14 ដូច្នេះ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ចូរ​ភ្ញាក់​ឡើង អ្នកដេកលក់អើយ ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះគ្រិស្ដ​នឹងជះពន្លឺ​មក​លើ​អ្នករាល់គ្នា»។ 15 ចូររស់នៅដោយប្រុងប្រយ័ត្ន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែត្រូវរស់ដូចមនុស្សមានប្រាជ្ញាវិញ។ 16 ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិត សម័យនេះអាក្រក់ណាស់។ 17 ដូច្នេះ កុំប្រព្រឹត្តដូចមនុស្សល្ងីល្ងើ តែត្រូវស្វែងយល់អំពីអ្វី ដែលជាបំណងព្រះហប្ញទ័យរបស់ព្រះអម្ចាស់វិញ។ 18 កុំឲ្យស្រវឹងស្រា ដែលនាំខ្លួនឲ្យព្រើលចិត្តឡើយ។ ផ្ទុយទៅវិញ ចូរឲ្យបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ 19 ចូរនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកសរសើរព្រះជាម្ចាស់ និងចម្រៀងមកពីព្រះវិញ្ញាណ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត 20 ត្រូវចេះអរព្រះគុណព្រះជាម្ចាស់គ្រប់រឿងរ៉ាងទំាងអស់ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្តថ្វាយព្រះជាម្ចាស់ជាព្រះបិតានៃយើង 21 ចុះចូលគ្នាទៅវិញទៅមក ដោយគោរពដល់ព្រះគ្រិស្ត។ 22 ភរិយារាល់គ្នាអើយ ចូរចុះចូលនឹងស្វាមីរបស់ខ្លួន ដូចព្រះអម្ចាស់ដែរ។ 23 ដ្បិត ស្វាមីនាំមុខភរិយាយ៉ាងណា ដូចជាព្រះគ្រិស្តនាំមុខក្រុមជំនុំយ៉ាងនោះដែរ ហើយព្រះគ្រិស្តជាព្រះសង្រ្គោះរបស់ក្រុមជំនុំ។ 24 ប៉ុន្តែ កាលណាក្រុមជំនុំចុះចូលនឹងព្រះគ្រិស្តយ៉ាងណា ដូច្នេះ ភរិយាក៏ត្រូវចុះនឹងស្វាមីរបស់ខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ 25 ស្វាមីរាល់គ្នាអើយ ចូរស្រឡាញ់ភរិយារបស់ខ្លួន ដូចព្រះគ្រិស្តស្រឡាញ់ក្រុមជំនុំ និងបូជាព្រះជន្មសម្រាប់ក្រុមជំនុំយ៉ាងនោះដែរ។ 26 ព្រះគ្រិស្តបានបូជាព្រះជន្មសម្រាប់ក្រុមជំនុំ ដើម្បីឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ និងសម្អាតដោយការលាងនឹងទឹក 27 និងដោយសារព្រះបន្ទូលព្រះអង្គ ដូច្នេះ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នាំ​ក្រុមជំនុំ​នេះ​មក​ថ្វាយ​ព្រះអង្គ​ផ្ទាល់ ជា​ក្រុមជំនុំ​ដ៏​រុងរឿង ឥត​ស្លាកស្នាម ឥត​ជ្រីវជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​បាន​ទៅ​ជា​វិសុទ្ធ ឥត​សៅហ្មង។ 28 ដូចគ្នានេះដែរ ស្វាមីគួរគប្បីស្រឡាញ់ភរិយា ដូចជាស្រឡាញ់រូបកាយរបស់ខ្លួន។ ស្វាមីណាស្រឡាញ់ភរិយា ស្វាមីនោះស្រឡាញ់រូបកាយខ្លួនឯង។ 29 ដ្បិត គ្មាននរណាស្អប់រូបកាយរបស់ខ្លួនសោះឡើយ ផ្ទុយទៅវិញ អ្នកនោះតែង​ចិញ្ចឹម​បី​បាច់​ថែរក្សា​រូប​កាយ​នោះ ដូច​ព្រះគ្រិស្ដ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ក្រុមជំនុំផងដែរ 30 ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃរូបកាយនោះ។ 31 ដោយហេតុនេះហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ​។ 32 គម្រោងការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សំដៅ​លើ​ព្រះគ្រិស្ដ និង​ក្រុមជំនុំ​តែ​ប៉ុណ្ណោះ។ 33 ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។



Ephesians 5:1

ប្រយោគភ្ជាប់:

លោកប៉ូលបន្តប្រាប់អ្នកជឿអំពីរបៀបដែលពួកគេគួរនិងមិនគួររស់នៅក្នុងនាមជាកូនរបស់ព្រះ។

ដូច្នេះ សូមយកតម្រាប់តាមព្រះជាម្ចាស់

«ដូច្នេះបងប្អូនគួរតែធ្វើអ្វីដែលព្រះជាម្ចាស់ធ្វើ»។ ដូច្នេះយោងទៅតាម ៤:៣១ ដែលប្រាប់ពីមូលហេតុដែលអ្នកជឿគួរតែយកតម្រាប់តាមព្រះជាម្ចាស់ពីព្រោះព្រះគ្រិស្តបានអត់ទោសដល់អ្នកជឿហើយ។

ក្នុងនាមបុត្រដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងត្រាប់តាមឬធ្វើតាមទ្រង់ចាប់តាំងពីយើងជាកូនរបស់ទ្រង់។ ការបកប្រែផ្សេងទៀត: «ដូចជាកូនៗ ដែលស្រឡាញ់ចូលចិត្តធ្វើត្រាប់តាមឪពុករបស់ពួកគេ» ឬ «ពីព្រោះបងប្អូនជាកូនរបស់ទ្រង់ហើយគាព្រះអង្គស្រឡាញ់បងប្អូនខ្លាំងណាស់»

ចូរដើរក្នុងក្តីស្រឡាញ់

ការដើរគឺជាមធ្យោបាយទូទៅមួយដើម្បីបង្ហាញពីគំនិតនៃការរស់នៅរបស់នរណាម្នាក់។ ការបកប្រែផ្សេងទៀត: «ចូររស់នៅក្នុងជីវិតនៃស្នេហា»

ទុកជាតង្វាយ និងយញ្ញបូជាថ្វាយព្រះជាម្ចាស់។

«ដូចជាតង្វាយដែលមានក្លិន» ឈ្ងុយនិងថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់

Ephesians 5:3

បងប្អូនអើយ កុំឲ្យមានឮគេនិយាយអំពីអំពើប្រាសចាកសីលធ៌ម ឬអំពើអបាយមុខ ឬសេចក្តីលោភលន់ណាកើតមានក្នុងចំណោមបងប្អូនរាល់គ្នាឡើយ

«កុំធ្វើអ្វីដែលនឹងអនុញ្ញាតិអោយអ្នកណាម្នាក់គិតថាអ្នកមានកំហុសខាងផ្លូវភេទឬភាពមិនស្អាតស្អំរឺការលោភលន់»

អំពើអបាយមុខ

«ភាពស្មោកគ្រោកខាងសីលធម៌»

ផ្ទុយទៅវិញត្រូវចេះអរព្រះគុណព្រះជាម្ចាស់។

«ផ្ទុយទៅវិញអ្នកគួរតែអរគុណដល់ព្រះជាម្ចាស់»

Ephesians 5:5

ទទួលមរតក

ការទទួលនូវអ្វីដែលព្រះជាម្ចាស់បានសន្យាដល់អ្នកជឿត្រូវបានគេនិយាយដូចជាទទួលមរតការកាន់កាប់និងទ្រព្យសម្បត្តិពីគ្រួសារ។

ពាក្យសម្តីឥតខ្លឹមសារ

ពាក្យដែលមិនពិតសម្រាប់ពួកគេ

Ephesians 5:8

កាលពីដើម បងប្អូនងងឹតមែន

ដូចជាមនុស្សម្នាក់មិនអាចមើលឃើញនៅក្នុងទីងងឹតបានទេដូច្នេះមនុស្សដែលស្រឡាញ់បាបខ្វះការយល់ដឹងខាងវិញ្ញាណ។

តែឥឡូវនេះ បងប្អូនជាពន្លឺក្នុងព្រះអម្ចាស់ហើយ។

ដូចជាមនុស្សម្នាក់អាចមើលឃើញនៅក្នុងពន្លឺដូច្នេះមនុស្សដែលព្រះជាម្ចាស់បានសង្រ្គោះយល់ពីរបៀបដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។

ចូរដើរដូចកូនក្នុងពន្លឺ

«រស់នៅដូចមនុស្សដែលយល់ពីអ្វីដែលព្រះអម្ចាស់ចង់អោយពួកគេធ្វើ»

ដ្បិតផលផ្លែនៃពន្លឺរួមមានសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់យ៉ាង)

ដូចជាដើមឈើដែលមានសុខភាពល្អបង្កើតបានផលល្អដែរអ្នកជឿនឹងធ្វើអ្វីដែលល្អ ធ្វើអ្វីដែលសុចរិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ គាត់ធ្វើនឹងនិយាយពាក្យពិត។ នឹង

ចូរកុំសេពគប់នឹងកិច្ចការខាងសេចក្តីងងឹត

លោកប៉ូលនិយាយអំពីដែលឥតប្រយោជន៍ដែលអ្នកមិនជឿធ្វើដូចជាអំពើអាក្រក់ដែលមនុស្សធ្វើនៅក្នុងទីងងឹតដូច្នេះគ្មាននរណាម្នាក់នឹងឃើញពួកគេទេ។ ការបកប្រែផ្សេងទៀត: «កុំធ្វើអ្វីដែលឥតប្រយោជន៍និងអំពើបាបជាមួយអ្នកមិនជឿ»

គ្មានផលផ្លែនោះឡើយ

សកម្មភាពដែលមិនធ្វើអ្វីល្អគឺគ្មានមានប្រយោជន៍ឬចំណេញទេ

បង្ហាញឲ្យគេឃើញអំពើនោះផង

«ចូរនាំពួកគេចូលទៅក្នុងពន្លឺ» ឬ «បង្ហាញពួកគេ» ឬ «បង្ហាញនិងប្រាប់ប្រជាជនថារបៀបដែលប្រព្រឹត្តទាំងអស់នេះខុសយ៉ាងណា»

Ephesians 5:13

ប្រយោគភ្ជាប់:

គេមិនដឹងថាតើការដកស្រង់នេះជាការដកស្រង់ចេញពីព្យាការីអេសាយឬដកស្រង់ចេញពីទំនុកតម្កើងដែលច្រៀងដោយអ្នកជឿទេ។

កាលណាអំពើទាំងនេះបើកបង្ហាញហើយ គេនឹងឃើញវាច្បាស់នៅក្នុងពន្លឺ

«មនុស្សអាចមើលឃើញអ្វីៗយ៉ាងច្បាស់ដែលចូលមកក្នុងពន្លឺ»។ ពេលនេះគឺជាពាក្យប្រៀបធៀបមួយអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញសកម្មភាពរបស់មនុស្សថាល្អឬអាក្រក់បងប្អូនគួរតែបកប្រែការនេះតាមន័យត្រង់។

ចូរ​ភ្ញាក់​ឡើង អ្នកដេកលក់អើយ ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់

ទី១អត្ថន័យប្រហែលជា) លោកប៉ូលកំពុងនិយាយទៅកាន់អ្នកមិនជឿដែលត្រូវការភ្ញាក់ពីការស្លាប់ខាងវិញ្ញាណដូចជាមនុស្សម្នាក់ដែលបានស្លាប់ត្រូវតែរស់ឡើងវិញដើម្បីឆ្លើយតបឬ ២) លោកប៉ូលកំពុងនិយាយទៅកាន់អ្នកជឿអេភេសូរហើយប្រើសេចក្តីស្លាប់ជាពាក្យប្រៀបធៀបសម្រាប់ខាងវិញ្ញាណរបស់ពួកគេ

«អ្នកដេកលក់អើយ... ជះពន្លឺ​មក​លើ​អ្នករាល់គ្នា»។

ឧទាហរណ៍នៃ «បងប្អូន» សំដៅទៅលើ «បងប្អូនដេកលក់» និងមានលក្ខណៈឯកវចនៈ។

«ព្រះគ្រិស្ដ​នឹងជះពន្លឺ​មក​លើ​អ្នករាល់គ្នា»។

ព្រះគ្រិស្តនឹងជួយអ្នកមិនជឿឱ្យយល់របៀបណាដែលពីអំពើអាក្រក់របស់គាត់និងរបៀបដែលព្រះគ្រិស្តនឹងអត់ទោសឱ្យគាត់ហើយផ្តល់ឱ្យគាត់នូវជីវិតថ្មីដូចជាពន្លឺបង្ហាញពីអ្វីដែលពិតជាមាននៅក្នុងភាពងងឹត។

Ephesians 5:15

ចូររស់នៅដោយប្រុងប្រយ័ត្ន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែត្រូវរស់ដូចមនុស្សមានប្រាជ្ញាវិញ។

មនុស្សល្ងីល្ងើមិនការពារខ្លួនឯងប្រឆាំងអំពើបាបទេ។ ទោះយ៉ាងណាក៏ដោយមនុស្សដែលមានប្រាជ្ញាអាចស្គាល់អំពើបាបហើយរត់ចេញពីវា។ ការបកប្រែផ្សេងទៀត:«ដូច្នេះបងប្អូនត្រូវប្រយ័ត្នក្នុងការរស់នៅជាមនុស្សមានប្រាជ្ញាជាជាងមនុស្សល្ងីល្ងើ»

ត្រូវចេះប្រើប្រាស់ពេលវេលា

«ធ្វើអ្វីដែលល្អបំផុតដែលបងប្អូនអាចធ្វើបានជាមួយពេលវេលារបស់បងប្អូន» «ប្រើពេលវេលាប្រកបដោយភាពវៃឆ្លាត» ឬ «ដាក់ពេលវេលាឱ្យបានល្អបំផុត»

ដ្បិត សម័យនេះអាក្រក់ណាស់។

ពាក្យថា «ថ្ងៃ» គឺជាពាក្យប្រៀបធៀបសម្រាប់អ្វីដែលមនុស្សធ្វើក្នុងពេលថ្ងៃនោះ។ ការបកប្រែផ្សេងទៀត: «ពីព្រោះមនុស្សនៅជុំវិញបងប្អូនកំពុងធ្វើរឿងអាក្រក់គ្រប់យ៉ាង»

Ephesians 5:18

ប្រយោគភ្ជាប់:

លោកប៉ូលបញ្ចប់ការបង្រៀនរបស់គាត់ទៅលើរបៀបដែលអ្នកជឿទាំងអស់គួររស់នៅ។

កុំឲ្យស្រវឹងស្រា

«ហើយបងប្អូនមិនគួរស្រវឹងពីការផឹកស្រាទេ »

ផ្ទុយទៅវិញ ចូរឲ្យបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ

«ផ្ទុយទៅវិញបងប្អូនគួរតែត្រូវបានគ្រប់គ្រងដោយព្រះវិញ្ញាណដ៏វិសុទ្ធ»

ដោយទំនុកតម្កើង ទំនុកសរសើរព្រះជាម្ចាស់ និងចម្រៀងមកពីព្រះវិញ្ញាណ

ទី១អត្ថន័យដែលអាចទៅរួចគឺថា ) លោកប៉ូលកំពុងប្រើពាក្យទាំងនេះជាការរួមបញ្ចូលគ្នាសម្រាប់ «ចម្រៀងសរសើរតម្កើងព្រះជាម្ចាស់គ្រប់ប្រភេទ» ឬ ២) លោកប៉ូលកំពុងរាយបញ្ជីប្រភេទតន្ត្រីជាក់លាក់។

ទំនុកតម្កើង

ទី១អត្ថន័យប្រហែលជា) ដកស្រង់ចេញពីកណ្ឌទំនុកតម្កើងឬ ២) ចម្រៀងថ្វាយបង្គំណាមួយ។

ទំនុកសរសើរព្រះជាម្ចាស់

ចម្រៀងដែលសរសើរព្រះបិតាឬព្រះរាជបុត្រា

ចម្រៀងមកពីព្រះវិញ្ញាណ

ទី១អត្ថន័យប្រហែល) ទាំងនេះគឺជាចម្រៀងអំពីព្រះជាម្ចាស់ឬ ២) ទាំងនេះគឺជាចម្រៀងដែលផ្តល់ដោយព្រះវិញ្ញាណដ៏វិសុទ្ធឬ ៣) ពាក្យនេះគឺដូចគ្នានឹង «ទំនុកតម្កើង» ហើយមិនត្រូវការពាក្យដាច់ដោយឡែកពីគ្នាឡើយ។

Ephesians 5:22

ប្រយោគភ្ជាប់:

លោកប៉ូលចាប់ផ្តើមដើម្បីពន្យល់ពីរបៀបដែលពួកគ្រិសបរិស័ទត្រូវចុះចូលចំពោះគ្នាទៅវិញទៅមក (៥:១៨) ។ គាត់ចាប់ផ្តើមជាមួយនឹងការបង្រៀនដល់ប្រពន្ធនិងស្វាមីអំពីរបៀបដែលពួកគេគួរប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមក។

ស្វាមីនាំមុខភរិយាយ៉ាងណា .. ដូចជាព្រះគ្រិស្តនាំមុខក្រុមជំនុំយ៉ាងនោះដែរ

ពាក្យថា «ក្បាល» តំណាងឱ្យអ្នកដឹកនាំ។

Ephesians 5:25

ប្រយោគភ្ជាប់:

នៅទីនេះពាក្យ «ខ្លួនគាត់» និង «គាត់» សំដៅទៅលើព្រះគ្រិស្ត។ ពាក្យថា «នាង» សំដៅទៅក្រុមជំនុំ។

ចូរស្រឡាញ់ភរិយារបស់ខ្លួន

នៅទីនេះ «សេចក្តីស្រឡាញ់» សំដៅទៅលើការបម្រើដោយមិនគិតពីខ្លួនឯងឬផ្តល់សេចក្តីស្រឡាញ់ដល់ភរិយា។

បូជាព្រះជន្មសម្រាប់

«បានអនុញ្ញាតឱ្យមនុស្សសម្លាប់ទ្រង់»

ដើម្បីឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ និងសម្អាតដោយការលាងនឹងទឹក

ទី១អត្ថន័យប្រហែលជា) លោកប៉ូលចង់សំដៅទៅលើការ ធ្វើរបស់ព្រះជាម្ចាស់ឲ្យមនុស្សរបស់ព្រះគ្រិស្ដស្អាតតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់និងតាមរយៈពិធីបុណ្យជ្រមុជទឹកក្នុងព្រះគ្រិស្តឬ ទី២) លោកប៉ូលកំពុងនិយាយថាព្រះជាម្ចាស់បាន ធ្វើឲ្យ យើងស្អាតខាងវិញ្ញាណពីអំពើបាបរបស់យើងតាមរយៈព្រះបន្ទូលរបស់ព្រះនៅពេលដែលយើងសម្អាតរូបកាយរបស់យើងដោយលាង ជាមួយទឹក។

បូជាព្រះជន្មសម្រាប់ក្រុមជំនុំ ... ឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ ... សម្អាតដោយការលាងនឹងទឹក

លោកប៉ូលនិយាយអំពីការជួបជុំគ្នារបស់អ្នកជឿដូចជាស្ដ្រីដែលព្រះយេស៊ូនឹងរៀបការជាមួយ។ ការបកប្រែផ្សេងទៀត: «សម្រាប់យើង ... ធ្វើឱ្យយើងវិសុទ្ធ ... សំអាតយើង»

ឥត​ស្លាកស្នាម ឥត​ជ្រីវជ្រួញ

លោកប៉ូលនិយាយអំពីក្រុមជំនុំហាក់ដូចជាសម្លៀកបំពាក់ដែលស្អាតហើយនៅល្អស្អាត។ ព្រះអង្គប្រើគំនិតដូចគ្នានឹងវិធីពីរយ៉ាងដើម្បីបញ្ជាក់ភាពវិសុទ្ធរបស់ក្រុមជំនុំ។

​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​បាន​ទៅ​ជា​វិសុទ្ធ ឥត​សៅហ្មង។

ឃ្លា «ដោយគ្មានកំហុស» មានន័យជារួមដូចគ្នានឹង «វិសុទ្ធ» ។ លោកប៉ូលប្រើទាំងពីររួមគ្នាដើម្បីបញ្ជាក់ភាពវិសុទ្ធរបស់ក្រុមជំនុំ។

Ephesians 5:28

ស្រឡាញ់រូបកាយខ្លួនឯង

ថាមនុស្សស្រឡាញ់រាងកាយខ្លួនឯងអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត: «ដូចជាស្វាមីស្រឡាញ់រាងកាយរបស់ខ្លួនឯង»

ផ្ទុយទៅវិញ អ្នកនោះតែង​ចិញ្ចឹម​បី​បាច់​ថែរក្សា​រូប​កាយ​នោះ

«ប៉ុន្តែចិញ្ចឹម»

យើងទាំងអស់គ្នាជាសរីរាង្គនៃរូបកាយនោះ។

ទី១អត្ថន័យប្រហែលជា) «យើងជាសមាជិកនៃរូបកាយអ្នកជឿរបស់ទ្រង់ឬ ទី២) អ្នកជឿសមនឹងនៅជាមួយគ្នាដើម្បីបង្កើតជារូបកាយរបស់ព្រះគ្រិស្តដូចជាចំណែកនៃរូបកាយមនុស្សសមនឹងនៅជាមួយគ្នាបង្កើតមនុស្ស។

Ephesians 5:31

ប្រយោគភ្ជាប់:

ការដកស្រង់ចេញពីអត្ថបទសរសេររបស់លោកម៉ូសេនៅក្នុងសញ្ញាចាស់។

ពត៌មានទូទៅ

ពាក្យ «របស់គាត់» និង «ខ្លួនគាត់» សំដៅទៅលើអ្នកជឿបុរសដែលរៀបការ។


ជំពូក 6

1 កូនរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួន ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ 2 «ចូរលើកកិត្តិយសមាតាបិតារបស់ខ្លួន» (នេះជាបទបញ្ញាទីមួយ មានជាប់ទាំងព្រះបន្ទូលសន្យាមកជាមួយផង) 3 «ដូច្នេះ អ្នករាល់គ្នានឹងបានសេចក្តីសុខ និងរស់នៅលើផែនដីបានអាយុវែង»។ 4 រីឯបងប្អូនជាឪពុកវិញ កុំនាំឲ្យកូនខ្លួនមួម៉ៅឡើយ។ ផ្ទុយទៅវិញ ត្រូវចេះប្រៀនប្រដៅកូន និងផ្តល់ដំបូន្មានកូនស្របតាមព្រះអម្ចាស់។ 5 រីឯបងប្អូនជាអ្នកបម្រើអើយ ចូរស្តាប់បង្គាប់ម្ចាស់របស់ខ្លួននៅលើផែនដីនេះ ដោយគោរព និងញាប់ញ័រ ដោយស្មោះអស់ពីចិត្ត។ 6 ចូរស្តាប់បង្គាប់អ្នកទាំងនោះ ដូចស្តាប់បង្គាប់ព្រះគ្រិស្តដែរ។ កុំស្តាប់បង្គាប់គ្រាន់តែចង់ឲ្យម្ចាស់ឃើញ និងផ្គាប់ចិត្តពួកគេឡើយ។ ផ្ទុយទៅវិញ ចូរស្តាប់បង្គាប់ម្ចាស់ ដូចជាអ្នកបម្រើព្រះគ្រិស្ត ដែលធ្វើតាមព្រះហប្ញទ័យព្រះជាម្ចាស់។ 7 ចូរបម្រើម្ចាស់ឲ្យអស់ពីចិត្ត ទុកដូចជាបងប្អូនរាល់គ្នាបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ 8 ព្រោះយើងដឹងថា ទង្វើល្អដែលមនុស្សម្នាក់ប្រព្រឹត្ត នឹងទទួលរង្វាន់ពីព្រះអម្ចាស់ មិនថាអ្នកនោះជាអ្នកងារ ឬអ្នកជាក្តី។ 9 រីឯបងប្អូនជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើខ្លួនបែបនោះដែរ។ កុំគំរាមកំហែងពួកគេ។ បងប្អូនដឹងស្រាប់ហើយថា ម្ចាស់ពួកគេ និងម្ចាស់បងប្អូនគង់នៅស្ថានបរមសុខ ហើយព្រះអង្គពុំរើសមុខនរណាម្នាក់ឡើយ។ 10 ចុងក្រោយបង្អស់ ចូររឹងមាំឡើងក្នុងព្រះអម្ចាស់ ដោយសារព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ 11 ចូរបងប្អូនពាក់គ្រប់គ្រឿងសស្រ្តាវុធរបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនអាចឈរមាំមួនតទស់នឹងផែនការរបស់មារកំណាច។ 12 ដ្បិត យើង​ពុំមែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ ផ្ទុយទៅវិញ យើង​តយុទ្ធ​ទល់​នឹង​​មេ​ត្រួតត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ 13 ហេតុ​នេះ ចូរ​បង​ប្អូន​​ពាក់គ្រឿងសស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​បង​ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹងប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោបាយទាំងអស់។ 14 ដូច្នេះ ចូរ​មាន​ជំហរ​រឹងប៉ឹង​ឡើង ដោយបងប្អូនបានពាក់សេចក្ដី​ពិត​​ក្រវាត់​ចង្កេះ និងយក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវក្រោះ។ 15 បន្ទាប់មក យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹងល្អអំពី​សេចក្ដី​សុខសាន្ត​ មក​ពាក់​ជា​ស្បែក​ជើង។ 16 នៅគ្រប់កាលៈទេសៈទាំងអស់ ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល ​ដើម្បី​ឲ្យ​បង​ប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារកំណាចបាន។ 17 ចូរ​ទទួល​ការ​សង្គ្រោះ​​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ធ្វើ​ជា​ដាវ​របស់​ព្រះវិញ្ញាណ។ 18 ចូរ​អធិស្ឋានគ្រប់​ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូលអង្វរ​ព្រះជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត​សម្រាប់​ប្រជាជន​ដ៏វិសុទ្ទ​ទាំង​អស់របស់ព្រះជាម្ចាស់។ 19 ចូរ​អធិស្ឋានសម្រាប់ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ។ សូម​ព្រះអង្គប្រទានឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោងការ​លាក់​កំបាំង​នៃ​ដំណឹងល្អ។ 20 ​គឺដំណឹងល្អនេះហើយ បានធ្វើឲ្យខ្ញុំ​ក្លាយ​ជា​ទូត​របស់ព្រះអង្គ ដែលជាប់ឃុំឃាំង ដូច្នេះ ខ្ញុំសូមប្រកាសទាំង​មាន​ចិត្ត​អង់អាច និយាយ​តាម​ពាក្យដែល​ខ្ញុំ​ត្រូវ​និយាយ។ 21 លោក​ទីឃីកុស ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ និង​ជា​អ្នក​បម្រើដ៏​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នឹង​ជម្រាបប្រាប់​បង​ប្អូន​អំពី​អ្វីៗគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនបានដឹងអំពី​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ដែរ។ 22 ខ្ញុំ​ចាត់​គាត់ឲ្យ​មក​រក​បង​ប្អូន ក្នុង​គោល​បំណង​ឲ្យ​បង​ប្អូន​បាន​ឮដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បង​ប្អូន​ដោយផ្ទាល់។ 23 សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់ ប្រទាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បង​ប្អូន។ 24 សូម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ជា​មួយ ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ដោយចិត្តស្រឡាញ់​ឥត​​ប្រែប្រួលសោះ​ឡើយ។



Ephesians 6:1

ប្រយោគភ្ជាប់:

លោកប៉ូលបន្តដើម្បីពន្យល់អំពីរបៀបដែលគ្រិស្តបរិស័ទគឺត្រូវចុះចូលចំពោះគ្នាទៅវិញទៅមក។ គាត់ផ្តល់ការបង្រៀនដល់កុមារ មាតាបិតា កម្មករ និងចៅហ្វាយ។

ពត៌មានទូទៅៈ

ពាក្យដំបូង «របស់អ្នក» គឺពហុវចនៈ។ បន្ទាប់មកប៉ូលដកស្រង់ពីលោកម៉ូសេ។ លោកម៉ូសេបានកំពុងនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែលដូចជាពួកគេជាមនុស្សតែមួយដូច្នេះ «របស់អ្នក» និង «អ្នក» គឺមានលក្ខណៈតែមួយ។ អ្នកប្រហែលជាត្រូវការបកប្រែវាជាពហុវចនៈ។

កូនរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួន ដោយយល់ដល់ព្រះអម្ចាស់

លោកប៉ូលរម្លឹកកូនៗឱ្យស្តាប់បង្គាប់មាតាបិតាខាងរូបកាយ។

Ephesians 6:4

កុំនាំឲ្យកូនខ្លួនមួម៉ៅឡើយ

«កុំធ្វើឱ្យកូនរបស់អ្នកខឹង» ឬ «កុំបង្កឱ្យកូនរបស់អ្នកខឹង»

ត្រូវចេះប្រៀនប្រដៅកូន និងផ្តល់ដំបូន្មានកូនស្របតាមព្រះអម្ចាស់។

«ជួយពួកគេឱ្យរីកចម្រើនក្នុងការបណ្តុះបណ្តាលនិងការបង្រៀនរបស់ព្រះអម្ចាស់»

Ephesians 6:5

ចូរស្តាប់បង្គាប់

«គោរពតាម» នេះគឺជាបទបញ្ជា។

ដោយគោរព និងញាប់ញ័រ

ឃ្លាពាក្យ «ការគោរពនិងញាប់ញ័រ» ប្រើពាក្យស្រដៀងគ្នាពីរដើម្បីសង្កត់ធ្ងន់លើគំនិតនៃកិត្តិយសនិងអាកប្បកិរិយារបស់ពួកគេនិងប្រតិកម្ម។

ញាប់ញ័រ

«ដូចជាបងប្អូនបានកំពុងញ័រជាមួយការភ័យខ្លាច»

ដោយស្មោះអស់ពីចិត្ត

«ស្មោះត្រង់ទាំងស្រុង»

ដូចជាអ្នកបម្រើព្រះគ្រិស្ត

បម្រើម្ចាស់លើផែនដីរបស់បងប្អុនដូចជាម្ចាស់លើផែនដីរបស់បងប្អូនគឺព្រះគ្រិស្តផ្ទាល់។

ចូរបម្រើម្ចាស់ឲ្យអស់ពីចិត្ត ទុកដូចជាបងប្អូនរាល់គ្នាបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ

«ចូរធ្វើការដោយអំណរព្រោះបងប្អូនកំពុងធ្វើការសម្រាប់ព្រះអម្ចាស់ហើយមិនមែនផ្គាប់ចិត្តមនុស្សទេ»

Ephesians 6:9

ចូរប្រព្រឹត្តចំពោះអ្នកបម្រើខ្លួនបែបនោះដែរ

«បងប្អូនក៏ត្រូវប្រព្រឹត្ដល្អចំពោះអ្នកបម្រើរបស់បងប្អុនដែរ» ឬ «ដូចជាអ្នកបម្រើត្រូវធ្វើល្អដល់ចៅហ្វាយរបស់ខ្លួនបងប្អូនក៏ត្រូវតែធ្វើល្អចំពោះអ្នកបម្រើរបស់បងប្អូនដែរ» (សូមមើល៖ ៦: ៥)

បងប្អូនដឹងស្រាប់ហើយថា ម្ចាស់ពួកគេ និងម្ចាស់បងប្អូនគង់នៅស្ថានបរមសុខ

«បងប្អូនដឹងថាព្រះគ្រិស្តជាម្ចាស់លើទាំងពីរទាំងអ្នកបម្រើនិងចៅហ្វាយហើយដែលព្រះអង្គគង់នៅស្ថានមរមសុខ»

ហើយព្រះអង្គពុំរើសមុខនរណាម្នាក់ឡើយ

«ព្រះអង្គវិនិច្ឆ័យគ្រប់ៗរគ្នាតាមរបៀបដូចគ្នា»

Ephesians 6:10

ប្រយោគភ្ជាប់:

លោកប៉ូលផ្តល់ការបង្រៀនដែលធ្វើឲ្យអ្នកជឿរឹងមាំនៅក្នុងសមរភូមិដែលយើងរស់នៅសម្រាប់ព្រះជាម្ចាស់។

ដោយសារព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះអង្គ

«អំណាចដ៏អស្ចារ្យរបស់ទ្រង់»។ សូមមើលពីរបៀបដែល «អំណាចដ៏អស្ចារ្យរបស់ទ្រង់» ត្រូវបានបកប្រែនៅជិតចុងបញ្ចប់នៃ ១:១៩ ។

ចូរបងប្អូនពាក់គ្រប់គ្រឿងសស្រ្តាវុធរបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនអាចឈរមាំមួនតទស់នឹងផែនការរបស់មារកំណាច។

គ្រិស្តបរិស័ទគួរតែប្រើប្រាស់ធនធានទាំងអស់ដែលព្រះជាម្ចាស់ប្រទានអោយដើម្បីឈរប្រឆាំងនឹងអារក្សដូចជាទាហានដាក់គ្រឿងសឹកដើម្បីការពារខ្លួនឯងពីការវាយប្រហាររបស់សត្រូវ។

ផែនការរបស់មារកំណាច។

ផែនការបោកបញ្ឆោត

Ephesians 6:12

​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ

ការបង្ហាញនេះសំដៅទៅលើមនុស្សមិនមែនវិញ្ញាណដែលមិនមានរាងកាយមនុស្សទេ។

ហេតុ​នេះ ចូរ​បង​ប្អូន​​ពាក់គ្រឿងសស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​

គ្រិស្តបរិស័ទគួរតែប្រើការពារធនធានដែលព្រះជាម្ចាស់ប្រទានដល់ពួកគេក្នុងការតយុទ្ធនឹងអារក្សតាមរបៀបដែលទាហានពាក់គ្រឿងសឹកដើម្បីការពារខ្លួនឯងប្រឆាំងនឹងសត្រូវរបស់ខ្លួន។

​ ដើម្បី​ឲ្យ​បង​ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល

ពាក្យថា "ឈររឹងមាំ» តំណាងឱ្យការតស៊ូឬតយុទ្ធអ្វីមួយដោយជោគជ័យ។ ការបកប្រែផ្សេងទៀត: «ដូច្នេះអ្នកអាចទប់ទល់នឹងអំពើអាក្រក់បាន

Ephesians 6:14

ដូច្នេះ ចូរ​មាន​ជំហរ​រឹងប៉ឹង​ឡើង

ពាក្យថា «ឈរ» តំណាងឱ្យការតស៊ូឬតយុទ្ធអ្វីមួយដោយជោគជ័យ។ សូមមើលពីរបៀបដែលអ្នកបកប្រែ «ឈររឹងមាំ» នៅក្នុង ៦:១២។ «ដូច្នេះត្រូវតស៊ូនឹងវិញ្ញាណអាក្រក់»

ពាក់សេចក្ដី​ពិត​​ក្រវាត់​ចង្កេះ

ប្រកាន់សេចក្តីពិតគ្រប់អ្វីៗទាំងអស់ជាមួយគ្នាសម្រាប់អ្នកជឿដូចជាខ្សែក្រវ៉ាត់ទប់សម្លៀកបំពាក់របស់ទាហានជាមួយគ្នា

សេចក្ដី​ពិត​​... ​សេចក្ដី​សុចរិត

យើងត្រូវដឹងការពិតហើយប្រព្រឹត្ដតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ​ជា​អាវក្រោះ

​ជា​អាវក្រោះនៃសេចក្តីសុចរិត

ទី១អត្ថន័យប្រហែលជា) អំណោយទាននៃសេចក្ដីសុចរិតគ្របបាំងបេះដូងរបស់អ្នកជឿដូចគ្នានឹងអាវក្រោះការពារទ្រូងរបស់ទាហានឬ ទី២) ការរស់នៅរបស់យើងដូចជាព្រះជាម្ចាស់ចង់ឲ្យយើងប្រទានឲ្យយើងនូវមនសិការច្បាស់លាស់ដែលការពារចិត្តគំនិតរបស់យើងដូចអាវក្រោះការពារដើមទ្រូងរបស់ទាហាន

បន្ទាប់មក យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹងល្អអំពី​សេចក្ដី​សុខសាន្ត​ មក​ពាក់​ជា​ស្បែក​ជើង។

ដូចជាទាហានពាក់ស្បែកជើងដើម្បីផ្តល់ឱ្យគាត់ឈរជើងរឹងមាំអ្នកជឿត្រូវតែមានចំណេះដឹងរឹងមាំអំពីដំណឹងល្អនៃសេចក្តីសុខសាន្តដើម្បីត្រៀមខ្លួនដើម្បីប្រកាស។

អ្នកជឿត្រូវតែប្រើជំនឿដែលព្រះជាម្ចាស់ប្រទានដើម្បីការពារនៅពេលអារក្សវាយប្រហារគឺដូចជាទាហានប្រើខែលការពារខ្លួនឯងពីសត្រូវវាយប្រហារ។

នៅគ្រប់កាលៈទេសៈទាំងអស់ ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល

ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារកំណាចបាន។

ការវាយប្រហាររបស់អារក្សប្រឆាំងនឹងអ្នកជឿគឺដូចជាព្រួញដែលកំពុងបាញ់ទៅលើទាហានដោយសារសត្រូវ។

Ephesians 6:17

ចូរ​ទទួល​ការ​សង្គ្រោះ​​ធ្វើ​ជា​មួក​ដែក

សេចក្ដីសង្គ្រោះដែលបានផ្តល់មកតាមរយៈព្រះជាម្ចាស់ការពារចិត្តគំនិតរបស់អ្នកជឿដូចគ្នាជាមួយនឹងមួកការពារក្បាលរបស់ទាហានដែរ។.

​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ធ្វើ​ជា​ដាវ​របស់​ព្រះវិញ្ញាចូរ​អធិស្ឋានគ្រប់​ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានបណ្តាលដោយព្រះវិញ្ញាណដ៏វិសុទ្ធគឺត្រូវបានប្រើដើម្បីតយុទ្ធប្រឆាំងនិងការពារជំនឿពីអារក្សដូចជាទាហានប្រើដាវរបស់គេដើម្បីតយុទ្ធនិងការពារប្រឆាំងនឹងការវាយប្រហាររបស់សត្រូវ។

ចូរ​អធិស្ឋានគ្រប់​ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ

«ចូរអធិស្ឋានគ្រប់ពេលដោយព្រះវិញ្ញាណដ៏វិសុទ្ធពេលបងប្អូនអធិស្ឋានហើយធ្វើការទូលសុំត្រឹមត្រូវ»

ដោយ​ចិត្ត​ព្យាយាម​

«ដូច្នេះបងប្អូនអាចអធិស្ឋានតាមវិធីនេះ»។ នេះសំដៅទៅលើអាកប្បកិរិយានៃការយកគ្រឿងសឹករបស់ព្រះជាម្ចាស់។

​ប្រុង​ស្មារតី​ទូលអង្វរ​ព្រះជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត​សម្រាប់​ប្រជាជន​ដ៏វិសុទ្ទ​ទាំង​អស់របស់ព្រះជាម្ចាស់។

«តស៊ូក្នុងការប្រុងប្រយ័ត្នហើយអធិស្ឋានសម្រាប់ប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ទាំងអស់» ឬ «ចូរអធិស្ឋានដោយប្រុងស្មារតីជានិច្ចសំរាប់អ្នកជឿទាំងអស់»

Ephesians 6:19

ប្រយោគភ្ជាប់:

នៅក្នុងការបិទរបស់គាត់ប៉ូលបានសុំឱ្យពួកគេអធិស្ឋានសម្រាប់ភាពក្លាហានរបស់គាត់ក្នុងការប្រាប់ដំណឹងល្អនៅពេលគាត់កំពុងជាប់ពន្ធនាគារហើយនិយាយថាគាត់កំពុងបញ្ជូនទីឃីកុសដើម្បីលួងលោមពួកគេ។

សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក

នេះអាចត្រូវបានថ្លែងជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «ដែលព្រះជាម្ចាស់អាចប្រទានឱ្យខ្ញុំនូវពាក្យ» ឬ «ព្រះជាម្ចាស់អាចប្រទានឱ្យខ្ញុំនូវសារ»

ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ។ សូម​ព្រះអង្គប្រទានឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់អាច

«នៅពេលខ្ញុំនិយាយសូមអធិស្ឋានឲ្យថា ខ្ញុំពន្យល់យ៉ាងក្លាហាន»

ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ

«និយាយ»

គឺដំណឹងល្អនេះហើយ បានធ្វើឲ្យខ្ញុំ​ក្លាយ​ជា​ទូត​របស់ព្រះអង្គ

ឥឡូវខ្ញុំកំពុងជាប់ពន្ធនាគារព្រោះខ្ញុំជាអ្នកតំណាងរបស់ដំណឹងល្អ។

ខ្ញុំសូមប្រកាសទាំង​មាន​ចិត្ត​អង់អាច និយាយ​តាម​ពាក្យដែល​ខ្ញុំ​ត្រូវ​និយាយ។

ពាក្យ «អធិស្ឋាន» ត្រូវបានយល់ពីខ ១៩។ ការបកប្រែផ្សេងទៀត: «ដូច្នេះសូមអធិស្ឋានថាពេលណាក៏ដោយខ្ញុំបង្រៀនដំណឹងល្អខ្ញុំនឹងនិយាយវាដោយក្លាហានពេលដែលខ្ញុំគួរតែ» ឬ «អធិស្ឋានថាខ្ញុំអាចនិយាយដំណឹងល្អដោយក្លាហានដូចដែលខ្ញុំគួរតែ»

Ephesians 6:21

លោក​ទីឃីកុស

លោកទីឃីកុស គឺជាអ្នកបម្រើម្នាក់ក្នុងចំណោមអ្នកបម្រើជាច្រើនដែលបានបម្រើជាមួយលោកប៉ូល។

Ephesians 6:23

ប្រយោគភ្ជាប់:

លោកប៉ូលបានបញ្ចប់សំបុត្ររបស់គាត់ទៅកាន់អ្នកជឿនៅទីក្រុងអេភេសូរជាមួយការប្រទានពរនិងព្រះគុណដល់អ្នកជឿទាំងអស់ដែលស្រឡាញ់ព្រះគ្រិស្្ត) ។